CamNews

តារា 

ស៊ិន សុភា និង លោក ស៊ិន សុភ័ក្ត្រ តារា​សម្តែង​កូន​ភ្លោះ ផ្ដើម​មាន​ទី​ផ្សារ​ក្នុង​សិល្បៈ

ភ្នំពេញ៖ អតីត Freshie Boy និងជាតារាសម្តែងត្រកូល «ស៊ិន» ពីរនាក់ បងប្អូន ជាកូនភ្លោះរួមផ្ទៃម្តាយតែមួយ លោក ស៊ិន សុភា និង លោក ស៊ិន សុភ័ក្ត្រ បន្ទាប់ពីដាក់ចិត្តចូលប្រឡូក ក្នុងវិស័យសិល្បៈអស់រយៈពេល២ឆ្នាំមកនេះ ឃើញថាប្រជាប្រិយភាព និងការគាំទ្រហាក់ចាប់ផ្តើម មានសន្ទុះក្នុងទីផ្សារ ទៅមុខជាបណ្តើរៗ។

អំឡុងនៃការចូលខ្លួន ចាប់យកអាជីពជាអ្នកសិល្បៈ តារាសម្តែងភ្លោះទាំងពីរដួង ស៊ិន សុភា និង ស៊ិន សុភ័ក្រ្ត បានបង្ហាញវត្តមាន តាមរយៈការសម្តែងឈុតកាយវិកា ខារ៉ាអូខេ, ធ្វើជាពិធីករ ប៉ុស្តិ៍ទូរទស្សន៍ និងការដើរបង្ហាញម៉ូដ នៅតាមបណ្តាកម្មវិធី តូចធំមួយចំនួន របស់បណ្តាស្ថានីយប៉ុស្តិ៍ ទូរទស្សន៍ជាដើម។

ជូបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥តារាសម្តែងកូនភ្លោះ ត្រកូល«ស៊ិន» បាននិយាយប្រាប់ឲ្យដឹងថា អ្នកទាំងពីរបានផ្តើម ចូលវិស័យសល្បៈ អស់រយៈពេល២ឆ្នាំ មកហើយគិតមក ដល់បច្ចុប្បន្ននេះ។ តាមរយៈការចូលសិល្បៈដំបូង គឺអ្នកទាំងពីរបានដាក់ពាក្យ ចូលប្រឡងក្នុងកម្មវិធីប្រឡង Freshie Boy & Girl Season 11 របស់ស្ថានីយ៍ទូរទស្សន៍ MY TV នៅអំឡុង ចុងឆ្នាំ២០១២។

តារាសម្តែងភ្លោះ ស៊ិន សុភា និង ស៊ិន សុភ័ក្ត្រ បាននិយាយទៀតថា ក្រោយពីជាប់ការប្រឡងភ្លាម កាលនោះអ្នកទាំងពីរ ក៏មានឱកាសធ្វើជាពិធីករ នៅទរទស្សន៍ប៉ុស្តិ៍លេខ៣ មាន២កម្មវិធី គឺកម្មវិធី «សួនកុមារ» និងកម្មវិធី«ខ្សឹបដាក់មេក្រូ» ក្នុងវគ្គកូនភ្លោះ នាំផ្លូវនាឆ្នាំ២០១៤ ហើយក៏ក្លាយជាតារាបង្ហាញម៉ូដ Sapors Modeling Agency (model) ទៀតផង។ ប៉ុន្តែក្រោយមក អ្នកទាំងពីរក៏បានសុំឈប់ធ្វើជាពិធីករវិញ ដោយសារគ្មានពេលគ្រប់គ្រាន់។

អ្នកទាំងពីរ បាននិយាយបន្តព្រមគា្នថា ចូលដល់ចុងឆ្នាំ២០១៤ អាជីពសិល្បៈ ក៏បានចាប់ផ្តើម កម្រើក ឡើងវិញ ដោយទទួលបានការ ហៅឡើងសម្តែង-ច្រៀង និង ដើរម៉ូដនៅ លើកញ្ចក់ទូរទស្សន៍មួយចំនួន ក្នុងនោះក៏មានស្ថានីទូរទស្សន៍ ហង្សមាស ផងដែរ។ មិនតែប៉ុណ្ណោះថ្មីៗនេះ ក៏ទើបទទួលបាន ការថតសម្តែង ឈុតកាយវិកាខារ៉ាអូខេឲ្យ ផលិតកម្ម សាន់ដេ និង ផលិតកម្មមួយចំនួនទៀត។

ការបោះជំហានទៅមុខ ជាមួយនឹងសន្ទុះ នៃការគាំទ្រលើ វិស័យសិល្បៈនេះដែរ តារាប្រុសភ្លោះ ទាំងពីរ ក៏បានដាក់ ក្តីសង្ឃឹមថា អាជីពសិល្បៈរបស់ពួកគេ អាចទទួលបានភាពជោគជ័យកាន់តែខ្លាំងឡើង ថែមទៀតទៅថ្ងៃមុខតាមរយៈ ការជូយចូលរួមគាំទ្រ ពីសំណាក់ទស្សនិកជន និងទេពកោសល្យ សមត្ថភាពសម្តែង។

ស៊ិន សុភា និង ស៊ិន សុភ័ក្រ្ត គឺជាតារាសម្តែង និង តារាបង្ហាញម៉ូដ ដែលមានដើមកំណើត ចេញមកពីខេត្តបាត់ដំបង ដោយ ស៊ិន សុភា ត្រូវជាបង ព្រោះគេបានកើតប៉ុន្មាននាទីមុនប៉ុណ្ណោះ ទើប សុភ័ក្រ្ត កើតពីផ្ទៃម្តាយមកតាមក្រោយ។
អ្នកទាំងពីរ ជាកូនទី៤ ក្នុងចំណោមបងប្អូនប្រុសស្រី ចំនួន៥នាក់។ បងប្អូនភ្លោះពួកគេទាំង ពីរនាក់ចូលមកដល់ឆ្នាំនេះ ទើបតែមានអាយុទើបតែ២២ឆ្នាំ តែប៉ុណ្ណោះ។ បច្ចុប្បន្នក្រៅពីការងារសិល្បៈ អ្នកទាំងពីរ ក៏ជានិស្សិត កំពុងតែបន្តការសិក្សានៅ សាកលវិទ្យាល័យភូមិន្ទ និតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ឆ្នាំទី៣ ផ្នែកនិតិសាស្រ្តច្បាប់៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh