CamNews

តារា 

ដួង ម៉ាណា ស្រក់ទឹកភ្នែក ព្រោះពានទី២

ភ្នំពេញ៖ ពិធីការិនីល្បីល្បាញ និងលេចមុខ លេចមាត់ ក្នុងការងារ សង្គមច្រើន កញ្ញា ដួង ម៉ាណា បានវិលត្រឡប់មកអាជីពសិល្បៈវិញ ជាលើកទី២ ខណៈដែលនាងបានចាកចេញ រយៈពេលជិត២ឆ្នាំហើយ ។ ការវិលត្រឡប់នេះ ស្ថិតក្រោមការ អូសទាញឲ្យ របស់លោក ហ្វៃ សំអាង ដែលបានបើកឱកាស ឲ្យនាងកាន់កម្មវិធី ជាបន្តបន្ទាប់ រហូតឈានដល់ បេក្ខភាព ក្នុង កម្មវិធី "អប្សរា Award" ។

កម្មវិធីទាំងមូល ត្រូវបានគេមើលឃើញថា មិនមែនជាកម្មវិធី ប្រកួតប្រជែងឡើយ តែជាការបង្ហាត់ បង្ហាញបន្ថែម ទៅលើសមត្ថភាពសិល្បៈ ដែលមានស្រាប់ ថាតើអ្នកសិល្បៈ រូបណាពូកែខាងអ្វី ឲ្យប្រាកដ ។ អ្វីដែល ដួង ម៉ាណា ទទួលបាន គឺ តួកម្សត់ប៉ុណ្ណោះ មិនសមជាមួយតួអង្គ អ្វីផ្សេងឡើយ តែមោទនាភាព របស់នាង គឺពានតារាគោរពពេលវេលា បានល្អឯណោះទេ ព្រោះនាងត្រូវបានគេមើលឃើញថា គ្រប់កម្មវិធីដែលនាងចូលរួមនាង កម្រមកយឺតណាស់ អ្វីដែលសំខាន់នេះ ហើយតម្លៃអ្នកសិល្បៈ ។

ដួង ម៉ាណា និយាយលើវេទិកា មុខមហាជនថា នាងប្រឡូកសិល្បៈជាច្រើនឆ្នាំ កន្លងមកនេះ មិនដឹងថាមានជំនាញ អ្វីឲ្យប្រាកដឡើយ តែពេលនេះ នាងដឹងហើយថា គឺខាងកម្សត់ អរគុណ លោកហ្វៃ សំអាង សម្រាប់ឱកាសកន្លងមក ដែលផ្ដល់កំណើត ជីវិតសិល្បៈលើកទី២ដល់នាង ។

នៅវេទិកា ដួង ម៉ាណា បានបន្ថែមថា "ម៉ាក់ខ្ញុំប្រាប់ពីផ្ទះមកថា កុំឲ្យខ្ញុំយំ តែខ្ញុំមិនអាចធ្វើបានទេ ខ្ញុំសុំយំ ព្រោះរំភើបពេក..! " ។ ដួង ម៉ាណាបាននិយាយប្រាប់ LookingTODAY ថា ពេលទទួលបានពានទី១ អាចទប់ទឹកភ្នែកបានខ្លះ តែដល់ពានទី២ សុំយំហើយ រំភើបពេក ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh