ស៊ិនហួ៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១២
ដោយលើក ឡើង ពីប្រភពទិន្នន័យរបស់រដ្ឋាភិបាល ហ្វីលីពីន កាលពីថ្ងៃអាទិត្យថា តួលេខអ្នក
ស្លាប់ដោយ សារមហា ព្យុះ សង្ឃរាបុប្ផា គឺឡើងដល់ ១.០២០នាក់ហើយ ចំណែក មនុស្សដែល
កំពុង បាត់ ខ្លួន មានចំនួន ៨៤៤នាក់។
ពាក់ព័ន្ធទៅនឹងគ្រោះមហន្តរាយធម្មជាតិនេះដែរ មហាព្យុះសង្ឃរាបុប្ផាបានបក់បោក ដែល នាំឲ្យ
មានការ ខូច ខាត ធ្ងន់ធ្ងរខ្លំាងជាងគេគឺនៅខេត្ត ខំាផូ ស្តេឡា វ៉ាឡេ បន្ទាប់មកនៅខេត្តជិតៗ នោះ
ប្រមាណ ៨ទៀត ខណៈ ដែល ជនរងគ្រោះភាគច្រើន គឺបណ្តាលមកពីជំនន់ទឹកភ្លៀង ហូរបោកបក់
ផ្ទះ របស់ពួកគេតែម្តង។ជាងនេះ ទៅទៀតសូម្បីតែរថយន្តយោធា ដែលកំពុងធ្វើដំណើរដោយដឹក
កងទ័ព និងជនស៊ីវិល ក៏ត្រូវទឹកហូរនាំទៅជា មួយផងដែរ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល