CamNews

តន្រ្តី តារា 

ចំណាត់ថ្នាក់ K-pop Girl Bands ប្រចាំខែកុម្ភៈ


ក្រុមអ្នកវាយតម្លៃ K-pop លើប្រព័ន្ធ Internet មួយបានបង្កើតជាតារាងរាយចំណាត់ថ្នាក់ Girl Bands ដែលបានបង្ហោះតាម Internet ហើយតារាងចំណាត់ថ្នាក់នេះបានក្លាយជាព័ត៌មានមួយ​ដ៏គួរ​អោយចាប់ អារម្មណ៍។

តារាងរាយចំណាត់ថ្នាក់ប្រចាំខែកុម្ភៈនេះត្រូវបានគេដាក់ចំណងជើងថា �A girl group ranking just to look at for fun� ដោយក្នុងនោះក្រុម Girl Bands ជាច្រើនត្រូវបានគេវាយតម្លៃ​ទៅតាមសកម្មភាពក្នុងស្រុក និងក្រៅស្រុក។ ដោយក្នុងនោះក្រុមចម្រៀង Girls� Generation ឋិតនៅលំដាប់កំពូលក្រោយពីបានទទួលជោកជ័យនៅជប៉ុនខណៈពេលដែល 2NE1 ឋិតនៅបន្ទាប់ដោយភាពជោកជ័យនៅអឺរ៉ុបនិងប្រជាប្រិយភាពក្នុងស្រុក។ ហើយបន្ទាប់ចុះ​មកមានដូចជា T-ara, Wonder Girls និង Kara ក្រោយពីក្រុមទាំងនេះបានទទួលជោកជ័យ​លើប្រជាប្រិយភាពរបស់ខ្លួនតាមរយៈការសម្ដែងនៅជប៉ុននិងបណ្ដាប្រទេសដទៃនៅអា ស៊ី។ ក្រៅពីនេះគេឃើញមាន f(x), miss A, និង Brown Eyed Girls ត្រូវបានចាត់ជាក្រុមដែលមាន​ប្រជាប្រិយភាពក្នុងស្រុក។ បន្ទាប់មកមានក្រុមដទៃដូចជា SISTAR, Secret, After School និង 4Minute ត្រូវបានគេចាត់ជាក្រុម �High Class� ហើយនៅក្រោមគេមានដូចជា A Pink, Girls� Day, Rainbow និង Dal Shabet។

ហើយចុះអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះការវាយតម្លៃមួយនេះ?

ដោយ៖ វឌ្ឍនា
ប្រភពពី៖ allkpop

Tags: rainbowwonder girls2ne1secretkpopgirl bandrank listgirls' generationt-arasistarafter school4mintutea pinkgirls' daydal shabet