ព្យុងយ៉ាង៖ តាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ របស់កូរ៉េខាងជើង ដែលបានដក ស្រង់
ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងនៅ ថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ ២០១៣ នេះថា
ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារ នេះបានអំពាវនាវឲ្យជនបរទេស ទាំងអស់ដែលកំពុងរស់កូរ៉េ
ខាងត្បូង ពិចារណាអំពីលទ្ធភាពក្នុងការ ជម្លៀសខ្លួនចេញ ពីប្រទេសនេះ ឲ្យបានមុនថ្ងៃទី១០
ខែមេសា ស្អែកនេះ។
អ្នកនាំពាក្យរបស់គណកម្មាធិការ សន្តិភាពអាស៊ី-ប៉ាស៊ីហ្វិក បានអំពាវនាវដោយផ្ទាល់ ទៅកាន់
អង្គការ, ក្រុមហ៊ុន, និង អ្នកទេសចរណ៍បរទេស ទាំងឡាយ ត្រូវរៀបចំជម្លៀស ខ្លួនចេញក្នុង
ករណីដែលមានសង្គ្រាមកើតឡើងនៅតំបន់ឧបទ្វីបកូរ៉េនោះ។
គួរបញ្ជាក់ផងដែរថា នេះជាភាពតានតឹងថ្មីមួយទៀត ដែលបង្កឡើងដោយកូរ៉េខាងជើង បន្ទាប់
ពីរដ្ឋកុម្មុយនិស្តមួយនេះ បានអះអាងថាខ្លួននឹងធ្វើ ឲ្យប្រទេសកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក
ក្លាយជាសមុទ្រភ្លើងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនមានន័យថា អ្វីៗមិនទាន់បានរៀបចំនោះទេ ព្រោះថាសហ
រដ្ឋអាមេរិក បានត្រៀមលក្ខណៈទប់ទល់ទ្រង់ ទ្រាយធំរួចទៅហើយ មាន ដូចជា យន្តហោះពិឃាត
នុយក្លេអ៊ែរ, នាវាចម្បាំងនុយក្លេអ៊ែរ, យន្តហោះទម្លាក់គ្រាប់ បែក, ប្រព័ន្ធរ៉ាដា, ខែលការពារ មីស៊ីល
និង សព្វាវុធទំនើបៗផ្សេងទៀតដើម្បីការ ប្រទេស កូរ៉េខាងត្បូង និង ជប៉ុន៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល