CamNews

ម៉ូតូ 

ម៉ូតូ Vespa ស៊េរីថ្មី ២០១៤ មានច្រើនពណ៌ ច្រើនជម្រើស ទាក់ទាញបំផុតសម្រាប់យុវវ័យ

ម៉ូតូ Vespa ធ្លាប់មានឈ្មោះល្បីល្បាញជាយូរយាណាស់មកហើយនៅលើពិភពលោក និង
នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Vespa គឺជាប្រភេទម៉ូតូអូតូ  ដ៏ពេញនិយមបំផុត សម្រាប់
មនុស្សគ្រប់វ័យ។

បច្ចុប្បន្ននេះ ម៉ូតូ Vespa បានផ្លាស់ប្តូរនូវរូបរាងថ្មី ដ៏ស្រស់ស្អាត និងកាន់តែទាក់ទាញជាង
មុន ជាមួយនឹងពណ៌ដ៏ប្រណិត មានច្រើនពណ៌ ច្រើនជម្រើស ងាយស្រួលសម្រាប់ជ្រើស
រើសទៅតាមចំណងចំណូលចិត្ត របស់អតិថិជន  អមជាមួយនឹង  កញ្ចក់អំពូលបំភ្លឺផ្លូវ ភ្លើង
ស៊ីញ៉ូមុខក្រោយដ៏ថ្លា និងសំបកកង់ដ៏ស្វិតមាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ។

ជាពិសេស ម៉ូតូ Vespa Sprint  ស៊េរីថ្មី  ឆ្នាំ២០១៤  ត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធ ABS 
មានម៉ាស៊ីន ១ មានកម្លាំងម៉ាស៊ីន ១៥៥សេសេ និងមានតម្លៃ ៥,០៩៩ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed
 


Tags: motorcycle 2014 Vespa Sprint 150 ABS