CamNews

សំណើច 

សំណើច រឿង៖ ទឹកចិត្ត ស្វាមី!

មីង​ផា​ន ប្រ​ព​ន្ឋ​ពូ​សំ​ស្លាប់​ដោយសារ​ជំងឺ ។​ពូ សំ​បាន​រៀបចំ​ពិធី​បុណ្យសព ជូន​ប្រ​ព​ន្ឋ​គាត់
តាម​ប្រពៃណី ។​ ពេល​ដែល​សែង​សាកសព  យក​មក​បូជា ចៃដន្យ​អ្វី អ្នក​សែង​ក្តា​រម​ឈូ​ម​
ម្នាក់  ជំពប់​ជើង​នឹង​ដុំ​ថ្ម  ដោយ​ចៃដន្យ    ធ្វើ​អោយ​ក្តារមឈូស​ជ្រុល​ទៅ​បុក នឹង​ដើមឈើ
នៅ​ក្បែរ​រណ្តៅ​សព។

ស្រាប់តែ ភ្លាម​នោះ មានរឿង​មិន​គួរ​អោយ​ជឿ កើតឡើង មីង​ផា​ន​ស្រាប់តែ​រស់​ឡើង​វិញ!
​គាត់​រស់នៅ​ ជាមួយ​ពូ​សំបាន​៦​ឆ្នាំ ក៏​ឈឺ​ស្លាប់​ម្តងទៀត។ ពូ​សំ បាន​រៀបចំ​ពិធី​បុណ្យសព
ជូន​ប្រ​ព​ន្ឋ​ម្តងទៀត   ពេល​មនុស្ស​   ៤​នាក់​ កំពុង​សែង​ក្តារ​មឈូស​យក​ទៅ​បូជា ជិត​ដល់​
កន្លែង​ដែល​បូជាសព ពូ​សំ​ស្រែក​ថា "ប្រយ័ត្ន​ បុក​ដើមឈើ!"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke