CamNews

ព័ត៌មានអន្តរជាតិ 

ជនល្មើសចាប់រំលោភ សិស្សពេទ្យស្រីឥណ្ឌា នឹងត្រូវកាត់ទោស ប្រហារជីវិត

ប៉េកាំង៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃអង្គារ ទី០៨ ខែ
មករា ឆ្នាំ២០១៣ នេះថា បុរស៥នាក់ ក្នុងចំណោម ៦នាក់ ដែលបានចាប់ រំលោភ ផ្លូវភេទ
លើនារី សិស្សសាលាពេទ្យ នៅឥណ្ឌាកាល ពីខែធ្នូកន្លងទៅនេះ បានបង្ហាញមុខ ជាលើក
ដំបូងនៅ តុលាការទីក្រុង ញូដេលី ហើយ។ ការចាប់រំលោភ នារីពេទ្យ អាយុ២៣ឆ្នាំ ជាក្រុម
នេះដែរ បានធ្វើឲ្យភ្ញាក់ផ្អើល និង ថ្កោលទោសទូទាំងពិភពលោក បន្ទាប់ពីរូបនាង បានស្លាប់
បន្ទាប់ពី មិនអាចស៊ូរទ្រាំនិង ការឈឺចាប់បាន ពេលបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ សិង្ហ
បុរីនោះ។

Photo by DAP-News

ប៉ូលិសក្នុងឯកសណ្ឋានពណ៌ខ្មៅ បានបញ្ជូនជនជាប់ចោទ ៥នាក់ក្នុង ចំណោម ៦នាក់ ដោយ
មានការយាមកាម សន្តិសុខយ៉ាងតឹងរ៉ឹង ទៅកាន់បន្ទប់តុលាការ សាកេត ស្ថិតនៅភាគ ខាង
ត្បូងទីក្រុងញូដេលី ។ ជនជាប់ចោទទាំង ៥នាក់ខាងលើនេះ នឹងត្រូវកាត់ទោសប្រហារ ជីវិត
ប្រសិនបើរកឃើញថាមាន កំហុសដូចជា ចាប់រំលោភ ផ្លូវភេទ, ចាប់ជម្រិត និង បង្ខំ លើសិស្ស
ស្រី ពេទ្យអាយុ ២៣ឆ្នាំមែននោះ។

ដោយឡែកជនជាប់ចោទវ័យ ១៧ឆ្នាំ ដែលស្ថិតនៅក្នុងចំណោមមនុស្ស ៦នាក់ នោះដែរ នឹង
ត្រូវកាត់ទោស ដាច់ដោយឡែកផ្សេងទៀត ដោយសារមិនទាន់ គ្រប់អាយុ ហើយវា នឹងត្រូវធ្វើ
ឡើង នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ ចំពោះឳពុករបស់នារី រងគ្រោះ វិញបាន បញ្ជាក់ថា
លោកមិនមានបញ្ហាចំពោះការ បង្ហាញឈ្មោះ កូនស្រីជា សាធារណ នោះទេ ព្រោះ នេះជាការ
អនុវត្តន៍ច្បាប់ របស់ប្រទេស ហើយជនល្មើសត្រូវតែទទួលទោស។

គួរបញ្ជាក់ផងដែរថា ការចាប់រំលោភយ៉ាងព្រៃផ្សៃ ដែលបានកើតឡើងនៅ ឥណ្ឌាកាលពីចុង
ឆ្នាំ ២០១២ កន្លងទៅនេះ បានក្លាយជាបញ្ហាក្តៅគគុក មួយក្នុងសង្គម ដែលមានប្រជាជនជាង
១,២ពាន់លាននាក់នេះ ហើយប្រជាជនជាច្រើន បានប្រមូលផ្តុំគ្នាតវ៉ា រកយុត្តិធម៌ ព្រមទាំង
អំពាវនាវឲ្យ រដ្ឋាភិបាលអនុវត្តន៍ច្បាប់ ឲ្យបានតឹងរ៉ឹង និង យកចិត្តទុកដាក់លើសុវត្ថិភាពស្ត្រី៕

 

ប្រភព ៖ DAP


Tags: rape India