CamNews

តារា 

ចាន់ គង់ការ មានចំណងស្នេហ៍ ជាមួយអ្នកបម្រើការងារ នៅអេស៊ីលីដា តាំងពីមុន​ ចូលសិល្បៈ

ភ្នំពេញ៖ មិនមែនជារឿងធម្មតាទេ ដែលក្មេងស្រីបំរើការងារ ក្នុងសណ្ឋាគារម្នាក់ បានក្លាយជាកំពូលតារា បង្ហាញម៉ូដកម្ពុជា កញ្ញា ចាន់ គង់ការ ក្នុងវ័យ២០ឆ្នាំ បានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតពោរពេញ ទៅដោយភាពចម្រូងចម្រាស រវាងនាង និងកេសី ។ ចាន់ គង់ការ ជាក្មេងស្រីម្នាក់ មានសមត្ថភាពបំផុត ក្នុងការដើរកាច់រាង និងថតរូបភាពគ្មាននរណា អាចប្រជែងនឹងនាងបានឡើយ ។ បើនិយាយពីភាពស្រស់ស្អាត គឺហាក់មិនមានស្ថានភាពស្ទុះខ្លាំង ឲ្យមហាជន ចាប់អារម្មណ៍ឡើយ ពោលក្នុងលក្ខណៈធម្មតាៗ តែវាបានបង្ហាញឡើង នៅពេលនាងស្លៀកពាក់ និងកាច់ស្ទីល ក្នុងរូបថត នេះជាលក្ខណៈចំបងបំផុត សម្រាប់អ្នកបង្ហាម៉ូដគ្រប់គ្នា ។
 
តាំងពី ចាន់ គង់ការ ជាប់ចំណាត់ថ្នាក់មក គេមិនទាន់បានដឹងថា នាងមានម្ចាស់ស្នេហ៍ឬនៅទេ ស្របពេលមានមន្ត្រីធំ អ្នកជំនួញក្នុងស្រុក ព្យាយាមចង់ស្ទូច យកបេះដូងនាង មកធ្វើជាគូគាប់ទ្រនាប់ចិត្ត ។ តែប្រភពពីអ្នកជិតដិត នឹងគង់ការ បាននិយាយថា មិនអាចទៅរួចទេ ព្រោះគង់ការ បានប្រគល់បេះដូង ទៅឲ្យបុរសសាមញ្ញម្នាក់ រួចទៅហើយ ។ ចំណងស្នេហ៍របស់ពួកគេ បង្កើតឡើងរាប់សិបឆ្នាំ មុននាងចូលប្រកួតក្នុងកម្មវិធី «កំពូលតារាបង្ហាញម៉ូដកម្ពុជា» មកម្ល៉េះ ។

ម្ចាស់ស្នេហ៍របស់ ស្រីស្រស់ គង់ការ ត្រូវបានគេស្គាល់ថា បំរើការងារ នៅធនាគារ អេស៊ីលីដា ក្នុងខេត្តសៀមរាប ផ្នែកបំរើសេវាអតិថិជន និងមានបេះដូងដ៏ស្ម័គ្រស្មោះចំពោះ គង់ការ មុនពេលនាងជាប់ជាជ័យលាភី។ ពួកគេបានបង្ហាញយ៉ាងចំហរ ចំពោះចំណងស្នេហ៍ តែក្រោយជាប់ក្នុងកម្មវិធីកំពូល តារាបង្ហាញម៉ូដកម្ពុជា ពួកគេបែរជាព្យាយាម លាក់បាំងរឿងនេះ ទៅវិញ ។ គេហទំព័រ LookingTODAY មិនអាចទាក់ទង កញ្ញា ចាន់ គងការ ដើម្បីបំភ្លឺបានទេ ព្រោះលេខទូរស័ព្ទ ដែលនាងឲ្យសម្រាប់ទាក់ទង ខលមិនចូល ប៉ុន្តែសង្ឃឹមថា នាងនឹងចេញមុខ បកស្រាយនៅពេលក្រោយ ។

មានការកត់សម្គាល់ថា សម្រាប់គូស្នេហ៍ ដែលចាប់ផ្ដើម មុនចូលប្រឡូកក្នុងសិល្បៈ គឺភាគច្រើនពិបាក នឹងរក្សាឲ្យគង់វង្សណាស់ កុំថាឡើយសង្សារ ឬជាគូដណ្ដឹង ទោះបីជាប្ដីប្រពន្ធ ក៏បែកបាក់យ៉ាងងាយបំផុតដែរ ព្រោះតែអំណាចនៃទឹកប្រាក់ កេរ្តិ៍ឈ្មោះល្បីល្បាញ ធ្វើឲ្យតារាល្បីៗទាំងនោះ គ្មានស្ដាយស្រណោះ អនុស្សាវរីយ៍ចាស់ៗ អ្វីសោះឡើយ ។ ប៉ុន្តែចំពោះគង់ការ គេមិនទាន់អាច សន្និដ្ឋានបានទេថា នាងប្រុងដើរតាមគន្លង តារាចាស់មួយចំនួន ឬយ៉ាងណា ព្រោះបច្ចុប្បន្ននេះ ភាពស៊ីវីល័យ និងសម្ភារនិយម ងាយនឹងអូសទាញ មនុស្សជាទីបំផុត៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh