CamNews

កីឡាអន្តរជាតិ 

កីឡាប្រដាល់ នៅប្រទេសអូស្ដ្រាលីត្រូវបាន ស្នើរឲ្យមានការហាមប្រាម ក្រោយពីមានការស្លាប់កីឡាករ ក្រោយប្រកួត

ព័ត៌មានកីឡា៖ ក្រុមមន្ដ្រីគ្រូពេទ្យក្នុងប្រទេសអូស្ដ្រាលី បានអំពាវនាវឲ្យមានការដាក់បំរាម លើការប្រកួតកីឡា​ប្រដាល់ ក្នុងប្រទេសរបស់ខ្លួន​ បន្ទាប់ពីមានករណីស្លាប់កីឡាករម្នាក់ក្រោយពេលប្រកួត​​។ 

កីឡាករ ប្រដាល់​ម្នាក់ឈ្មោះ Braydon Smith វ័យ ២៣ ឆ្នាំ បាន​ស្លាប់កាលពីថ្ងៃច័ន្ទ ក្រោយពីប្រកួតជាមួយកីឡាករ​ជន​ជាតិ ហ្វីលីពីន ឈ្មោះថា John Moralde កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។ 

ផ្ដោតសំខាន់លើរឿងនេះផងដែរ លោក Shaun Rudd ជាប្រធានសមាគមន៍ក្រុមគ្រូពេទ្យ ប្រចាំនៅអូស្ដ្រា​លី​ បានមានប្រសាសន៍ថា ហេតុការណ៍ស្លាប់របស់ Braydon Smith បានបង្ហាញពីសញ្ញាណនៃមូលហេតុ​ថា ការប្រដាល់គួរតែត្រូវបានហាមប្រាម ជាលក្ខណៈទូទាំងប្រទេស​។ ហើយម្យ៉ាងវិញទៀត គាត់ជឿជាក់​ថា​ រាល់កីឡាដែលមានការវាយបុកគ្នា ក្នុងគោលដៅទទួលបានជ័យជំនះនោះគឺ មើលទៅហាក់ដូចជា​សា​ហាវបន្ដិចហើយ ។ ប៉ុន្ដែលក្ខខណ្ឌមួយត្រូវហាមប្រាម កីឡាករទាំងអស់ មិនអនុញ្ញាតឲ្យវាយត្រង់តំបន់ ក្រោមខ្សែក្រវ៉ាត់ នោះទេ ផ្ទុយទៅវិញគឺគ្រប់តំបន់អាចវាយបានគឺ ត្រឹមស្មាឡើងទៅលើ ។ 

គូសបញ្ជាក់ផងដែរថា Braydon Smith មានប្រវត្ដិប្រកួតចំនួន ១៣ ដង ឈ្នះ ១២ដង ផ្ដួលដៃគួរឲ្យសន្លប់​ចំនួន​ ១០ ឈ្នះពិន្ទុ ២ ដង និង ប្រកួតចុងក្រោយជាមួយ John Moralde ។​



កីឡាករ Braydon Smith ដែលបានស្លាប់

កីឡាករ John Moralde 

 ដោយ៖ អឿ អ៊ុយ

ប្រភព៖ irishexaminer


Tags: boxing newsJohn Moralde Braydon Smith