CamNews

សំណើច 

សំណើច រឿង៖ បីនាក់ ទៀត នៅឯណា

លោក​វេ​ជ្ផ​បណ្ឌិត​ឯកទេស​វះកាត់ ប្រចាំ​គ្លី​និ​ច​ឯកជន​នៅ​ជនបទ សួរ​ម្ចាស់​ហាង​លក់​ម៉ូតូ៖
វេ​ជ្ផ​បណ្ឌិត៖ ខែ​កន្លង​មកនេះ លោក​លក់​ម៉ូតូ បាន​ប៉ុន្មាន​គ្រឿង?
អ្នកលក់៖ បាទ! ១៣​គ្រឿង​


វេ​ជ្ផ​បណ្ឌិត៖ អុញ! ចុះ​៣​នាក់​ទៀត​ទៅ​ឯណា?
អ្នកលក់៖ សុំ​ទោស! លោក​វេ​ជ្ផ​បណ្ឌិត ចង់​និយាយ​ពី​ស្អី?
វេ​ជ្ផ​បណ្ឌិត៖ រឿង​គឺ​អ​ញ្ចេះ ។ កាល​ខែ​មុន  ខ្ញុំ​វះកាត់​អោយ​យុវជន​១០​នាក់ សុ​ទ្ឋ​តែ​ពួក​
គ្រោះថ្នាក់  ជិះ​ម៉ូតូ​លឿន។ ​ខ្ញុំ​ស្មានថា​ហាង​លោក​ទើបតែ លក់​ម៉ូតូ​បាន​១០​គ្រឿង​ទេ តែ​
លោក​ថា​លក់​បាន ១៣​គ្រឿង ទើប​ខ្ញុំ​ឆ្ងល់ តើ​អា​៣​នាក់​ទៀត   នៅឯណា​មិនឃើញ​ចូល
​វះកាត់ សង្គ្រោះ​បន្ទាន់​កន្លែង​ខ្ញុំ ៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke