CamNews

តារា 

ពេជ្រ អាវីហ្សា ផ្អាកពីសិល្បៈ តម្រូវចិត្តគូស្នេហ៍ អាណិកជន

ភ្នំពេញ៖ តារាសម្តែង សាច់សខ្ចីវ័យក្មេង និយមភាពសិចស៊ី កញ្ញា ពេជ្រ អាវីហ្សា កាលពីកន្លងមកនេះ ត្រូវបា នមហាជន ដឹងស្ទើរគ្រប់គ្នាថា នាងជាតារាស្រីរបស់ខ្មែរម្នាក់ ក្នុងចំណោមតារាស្រីផ្សេងទៀត តែងជួបប្រទះ រឿងរ៉ាវអាស្រូវស្នេហាជាបន្តបន្ទាប់ ហើយក៏ធ្លាប់មានការសង្ស័យថា តារាស្រីរូបនេះ បានបង្កាត់ភ្លើងស្នេហ៍ ក្រៅឆាកជាមួយបុរស ម្នាក់មានងារ ជាឧកញ៉ា ទ្រព្យស្តុក រស់នៅក្នុងស្រុកខ្មែរទៀតផង។

ក្រោយមកទៀត បានលេចព័ត៌មានថ្មីទៀតថា ពេជ្រ អាវីហ្សា មានទំនាក់ទំនងស្នេហាផ្អែមល្អែម ជាមួយបុរស អាណិកជនខ្មែរ រស់នៅក្រៅស្រុកម្នាក់ ។ ម្យ៉ាងទៀតតារាស្រី កញ្ញា ពេជ្រ អាវីហ្សា ក៏ទទួលបានការ ជួយឧបត្ថម្ភ ជ្រោមជ្រែង គ្រប់បែបយ៉ាង ពីបុរសម្នាក់នោះ ។ តែជារឿយៗ នៅពេលមានព័ត៌មាន បែបនេះនាងតែងតែ ចេញមុខបដិសេធ និងច្រានចោលភ្លាមៗ។ ជាក់ស្ដែងដូចជាព័ត៌មាន ចំណងស្នេហា ជាមួយនឹងតន្រ្តីករ រ៉េតធី ដូណា កាលពីពេលថ្មីៗនេះជាដើម។

ប៉ុន្តែយ៉ាងណាមិញ ដំណឹងដ៏រសើបថា តារាសម្តែងស្រីស្អាត សាច់សរដើមទ្រូងធំ ទ្រលុកទ្រលន់ គន់មើលមិនឆ្អែត កញ្ញា ពេជ្រ អាវីហ្សា និង លោក រ៉េតធី ដូណា បានបង្កើតចំណងស្នេហាជាមួយគ្នា លួចលាក់ កាលពីពាក់កណ្ដាល ខែឧសភា ឆ្នាំ២០១៤នេះ ត្រូវបាននាង ចេញមុខច្រានចោល ព័ត៌មាននេះថា មិនមែនជាការពិត ព្រោះទំនាក់ទំនង រវាងនាង និង លោក រ៉េតធី ដូណា គឺបានត្រឹមតែបងប្អូន ប៉ុណ្ណោះ។

ដើម្បីសម្តែងបញ្ជាក់ ទឹកចិត្តពិត កាលពីរសៀលថ្ងៃ ១១ ខែ កញ្ញា ឆ្នាំ២០១៤នេះ តារាស្រី ពេជ្រ អាវីហ្សា បានចេញមុខទម្លាយនូវអាថ៌ កំបាំងស្នេហ៍ផ្ទាល់ខ្លួន ប្រាប់គេហទំព័រ LookingTODAY ដោយភាពក្លាហានថា ឥឡូវនេះ បេះដូងរបស់នាង បានរកឃើញម្ចាស់ស្នេហ៍ពិត ក្នុងការផ្តល់ឱ្យក្តីស្រលាញ់ រួចហើយ។

ពេជ្រ អាវីហ្សា និយាយ "ចាស ! បងខ្ញុំផ្អាកសិល្បៈ ប្រហែលជា៣ ឬ៤ខែហើយ និយាយរួម ទៅការសម្តែង និង ឡើងប៉ុស្តិ៍ ទូរទស្សន៍នេះតែម្តង។ ខ្ញុំសម្រចចិត្តផ្អាកពីសិល្បៈនេះ គឺព្រោះតែតាមចិត្ត របស់គាត់ (គូស្នេហ៍) ដែលចង់ឱ្យខ្ញុំផ្អាកសិន។ ម្យ៉ាងទៀត គាត់ក៏ចង់ឱ្យខ្ញុំកាត់ បន្ថយការងារសិល្បៈ បែរទៅរកចាប់អាជីពផ្ទាល់ខ្លួន ខាងក្រៅជំនួសវិញ សើច ..! ស្រលាញ់ គឺអ៊ីចឹងហើយ..!" ។

បុរសម្ចាស់បេះដូង របស់តារាស្រី កញ្ញា ពេជ្រ អាវីហ្សា បច្ចុប្បន្នជាអាណិកជនខ្មែរ រស់នៅប្រទេ សមហាអំណាចសហរដ្ឋអាមេរិក ហើយមានវ័យជាង ៣០ ឆ្នាំ។ ពួកគេមានទំនាក់ទំនង ជាមួយគ្នារយៈពេល ២ឆ្នាំមកហើយ ប៉ុន្តែ អាវីហ្សា ទើបតែសម្រេចចិត្ត ទទួលយកគេធ្វើ ជាម្ចាស់ឃុំគ្រងបេះដូង ក្រោយពីការស្វែងយល់ចិត្តគ្នា ជាងពីរឆ្នាំមក។ នេះបើយោងតាមការបញ្ជាប់ឱ្យដឹងពី កញ្ញា ពេជ្រ អាវីហ្សា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh