CamNews

ប្លែកៗ 

"បុរស Popeye" មានដើមដៃធំបំផុត បំបែកឯតទគ្គកម្មពិភពលោក

អន្តរជាតិ ​៖  បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស  ដែលបានទើបតែបានចេញ
ផ្សាយនាពេលថ្មីៗនេះ បានអោយដឹងថា បុរសវ័យ ២៤ ឆ្នាំម្នាក់ ដែលជាជនជាតិអេហ្ស៊ីបត្រូវបាន
រកអោយដឹងឃើញថា  ​ បានបំបែកឯតទគ្គកម្មពិភពលោក  ដោយសារតែគាត់មានសាច់ដុំដើមដៃ
ដល់ទៅ ៣១ អ៊ឹង (inch) ឯណោះ ។



គួរបញ្ជាក់ផងដែរថា បុរសវ័យ ២៤ ឆ្នាំរូបនោះ មានឈ្មោះថា Moustafa Ismail ហើយអ្វីដែលរិតតែ
ប្លែកអស្ចារ្យនោះគឺថា គាត់ត្រូវបានគេផ្តល់រហស្សនាមថ្មីមួយទៀតនោះគឺ "បុរស Popeye" ខណៈ
ពេលដែលសាច់ដុំដើមដៃរបស់គាត់មានទំហំដល់ទៅ ៣១ អ៊ឹង (inch) ឯណោះ ស្របពេលដែលទំ
ហំនេះផ្ទាល់ គឺជាតួលេខទូទៅនៃចង្កេះខោរបស់មនុស្សប្រុសពេញវ័យ។


គួររំឮកផងដែរថា  លោក   Ismail  គឺជាបុរសម្នាក់ដែលចូលចិត្តទៅនឹងការហាត់ប្រាណ យ៉ាងខ្លាំង
ស្របពេលដែលមកទល់នឹងពេលនេះ គាត់អាចលើករបស់អ្វីមួយដែលមានទម្ងន់ដល់ទៅជាង ២២
៦ គីឡូ ឯណោះ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ "បុរស Popeye" មានដើមដៃធំកំរិតណា
នោះ សូមតាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖


ដោយ ៖ មង្គល
ប្រភព ៖ Spy


Tags: international news strange entertainment