CamNews

តារា 

នាង Park Bom របស់ក្រុម 2NE1 លេចខោក្នុងពណ៌ស្វាយ នៅលើឆាក (Video Inside)

កូរ៉េខាងត្បូង៖ តារាចម្រៀងនាង Park Bom សមាជិករបស់ក្រុម 2NE1 បានទាក់ទាញ ការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅក្នុងការប្រគុំតន្ត្រី YG Family នៅទីក្រុងប៉េកាំង ប្រទេសចិន ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជន មានការភ្ញាក់ផ្អើលនោះ នៅពេលដែលនាង Park Bom បាន រំាបែបកីឡាកាយសម្ព័ន្ធ ក៏លេចខោក្នុងពណ៌ស្វាយ ដោយចៃដន្យ នៅលើឆាក ។ នេះបើតាមការចេញផ្សាយរបស់ គេហទំព័របរទេស កាលពីថ្ងៃម្សិលមិញ ។

ក្នុងវីដេអូនាង Park Bom ដែលបានលេចចេញខោ ក្នុងបានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនមានការភ្ញាក់ផ្អើល ទោះបីមិត្តរួមក្រុម ខិតខំជួយបិទបាំង ភ្នែកទស្សនិកជន យ៉ាងណាក៏ដោយ ។

ទន្ទឹមនឹងនេះសមាជិកក្រុម 2NE1 ម្នាក់នាង Dara ក៏បានរត់យ៉ាងលឿន ទៅកាត់មុខនាង Park Bom ដើម្បីបិទបាំង មិនឲ្យទស្សនិកជន ឃើញខោក្នុងរបស់នាងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh