CamNews

ព័ត៌មានអន្តរជាតិ 

ព្រះអង្គ Katsura ព្រះជន្ម ៦៦ព្រះវស្សា បានស្លាប់បាត់បង់ជីវិត ក្នុងក្រុង តូក្យូ ប្រទេសជប៉ុន

ព័ត៌មានអន្តរជាតិ ៖ ព្រះអង្គ Katsura ត្រូវជាបងប្អូនជីដូនមួយ របស់ព្រះចៅអធិរាជជប៉ុន ព្រះអង្គ Akihito បានស្លាប់ហើយ នៅក្នុងមន្ទីរពេទ្យមួយ កាលពីព្រឹកថ្ងៃអាទិត្យ  ទី០៨ម្សិលមិញ នាទីក្រុង Tokyo ក្នុងវ័យ ៦៦ព្រះវស្សា។ព្រះអង្គ Katsura មានជំងឺលើសឈាម ប្រចាំកាយយូរឆ្នាំមកហើយ

គ្រូពេទ្យនៅឯមន្ទីរពេទ្យ University of Tokyo Hospital បានឲ្យដឹងថា ព្រះអង្គបានស្លាប់ បន្ទាប់ពី ត្រូវបាន   បញ្ជូន មកកាន់មន្ទីពេទ្យ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។ត្រូវជាបុត្រាទីពីរ របស់ព្រះ អង្គ Mikasa ព្រះអង្គ Katsura ជាព្រះអង្គទី៦ នៃតំណែងអធិរាជ គ្រង់រាជ្យបល្ល័ង។ រហូតមកដល់ វ័យ ៦៦ព្រះវស្សានេះ ព្រះអង្គ Katsura មិនទាន់មានព្រះមហេសីនោះទេ។

សូមបញ្ជាក់ថា ការស្លាប់របស់ព្រះអង្គ Katsura នេះ គឺជាលើកទី១ហើយ ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១២មក បន្ទាប់ពីព្រះអង្គ    Tomohito ត្រូវជាបងប្រុស បានស្លាប់នៅវ័យ ៦៦ ឆ្នាំដូចគ្នា ដោយ សារ ជំងឺមហារីកអណ្តាត និងបំពង់ក ៕

ប្រែសម្រួលដោយ ៖ កុសល
ប្រភព ៖ inquirer & ដើមអម្ពិល


Tags: Japan Tokyo Asia Int news Breaking news Unt news Asia Asean