CamNews

តារា 

អឿន ដាលីស ស្ងាត់ៗ លេចមុខនៅ CTN ក្នុងកម្មវិធី "បើកបរដោយ សុវត្ថិភាព"

ភ្នំពេញៈ ពិធីការិនីសំឡេងស្រទន់ សាច់សខ្ចីរូបស្រស់ប្រចាំកម្មវិធី “Top Teen Concert” ប្រចាំ
ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ កញ្ញា អឿន ដាលីស ថ្មីៗនេះបានធ្វើឲ្យទស្សនិកជន មានការ
ងឿងឆ្ងល់នៅពេលដែល នាងលេចមុខលេចមាត់ គ្រងតំណែងជាពិធីការិនី នៅក្នុងបណ្តាញ
ស្ថានីយទូរទស្សន៍ ស៊ី ធី អ៉ិន ។

ថ្មីៗនេះពិធីការិនីដែល ធ្លាប់ចេញមុខអះអាងថា នាងកំពុងតែត្រៀមខ្លួន ឡើងយន្តហោះបោះពួយ
ទៅប្រទេស អូស្ត្រាលីនោះ ស្រាប់តែពេលនេះ នាងបានលេចមុខយ៉ាង ព្រងើយធ្វើជាពិធីការិនី ចាប់
ដៃគូជាមួយលោក សាយ រតនៈ ក្នុងកម្មវិធី “បើកបរសុវត្ថិភាព” នៅក្នុងស្ថានីយទូរទស្សន៍ ស៊ីធីអ៉ិន
ទៅវិញ។ ជុំវិញព័ត៌មាននេះត្រូវបាន មហាជនលើកឡើងជាចម្ងល់ថា នាងប្រហែលជាលាឈប់ពី
ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលជាទ្រនំចាស់ ហើយហោះហើរ ទៅជ្រកទ្រនំថ្មីវិញ ដោយតែមូល
ហេតុអ្វី ?

ចុះកាលពីពេលថ្មីនេះៗ នាងទើបតែប្រាប់សារព័ត៌មានក្នុងស្រុកថា នាងត្រៀមខ្លួនចេញទៅរៀន ជំ
នាញរបស់នាងបន្តនៅក្រៅប្រទេស ហេតុអីបានជា នាងចូលខ្លួនទៅបម្រើ ការងារនៅក្នុងស្ថានីយទូរ
ទស្សន៍ ស៊ី ធី អ៉ិន បែបនេះទៅវិញ?

ទន្ទឹមនឹងមានការលើកឡើងបែបនេះ ក៏មានមតិមួយចំនួននិយាយថា ការដែលនាងរលាស់ខ្លួន ហក់
លោតមកទ្រនំថ្មីនេះ ដោយសារតែកេរ្តិ៍ឈ្មោះ ភាពល្បាញល្បី ទើបធ្វើឲ្យនាងសម្រេចចិត្តបែបនេះ ។
តែក៏មិនទាន់មានព័ត៌មាន ច្បាស់ការណាមួយអាចបញ្ជាក់ថា នាងចុះកុងត្រាធ្វើជា បុគ្គលិកពេញសិទ្ធិ
នៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៉ិន ឬក៏នាងគ្រាន់តែបន្ថែមការងារថ្មី មួយទៀតនោះទេ ។

តែអ្វីដែលប្លែកនោះ កម្មវិធីដែលពិធីការិនីរូបនេះកាន់ គឺមិនមានលក្ខណៈបែបសិល្បៈនោះទេ។ ផ្ទុយ
ទៅវិញគឺបែរជាទាក់ទង ទៅខាងសង្គមពោល គឺផ្តោតសំខាន់ ទៅលើការអប់រំណែនាំទៅលើ សុវត្ថិភាព
ចរាចរណ៍ ក្នុងការធ្វើដំណើរនៅលើដងផ្លូវ ដែលវាខុសពីជំនាញរបស់នាង ដែលធ្លាប់តែកាន់ក្បាលមេក្រូ និយាយផ្ដោះផ្ដងក្នុងកម្មវិធីប្រគំតន្រ្តី។

ទាក់ទងទៅនឹងចម្ងល់ទាំងអស់នេះ Looking TODAY បានព្យាយាមទាក់ទងទៅ កញ្ញា អឿន ដាលីស
តាមទូរស័ព្ទដែលនាងធ្លាប់ប្រើ តែមិនបានទទួលការ បកស្រាយណាមួយឡើយ ដោយទូរស័ព្ទដែលនាង
ធ្លាប់ប្រើត្រូវបានប្រភពបង្ហើបថា នាងបានប្ដូរអស់ទៅហើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: oeun dalis entertainment khmer star