CamNews

ព័ត៌មានអន្តរជាតិ 

អំពើហិង្សា នៅស៊ីរី ឈានចូលឆ្នាំ ទី៣, មនុស្សស្លាប់ជាង ៦ម៉ឺននាក់

ដាម៉ាស៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០៣
ខែមករា ឆ្នាំ ២០១៣ នេះថា អំពើហិង្សានៅ ប្រទេសស៊ីរី មិនបានបង្ហាញសញ្ញានៃភាពធូរ ស្រាល
នោះទេ តែបែរជាកាន់តែក្តៅ គគុកទៅវិញ ដោយការវាយប្រហារគ្នាដណ្តើមទីតាំង សំខាន់ៗ ព្រម
ជាមួយនឹងចំនួនមនុស្សស្លាប់ មិនមានភាព ស្រាកស្រាននោះឡើយ។

កាលពីថ្ងៃពុធ កន្លងទៅនេះ មានសេចក្តីរាយការណ៍ថា អំពើហិង្សាបានគ្របដណ្តប់ស្ទើរទូទាំង ប្រ
ទេសស៊ីរី ដោយកងកម្លាំងរដ្ឋាភិបាល បានបញ្ចេញទ័ពជាច្រើនទៅការពារនៅតំបន់ព្រលាន យន្ត
ហោះស្ថិតនៅភាគខាង ជើងប្រទេស ស្របពេលដែលអង្គការសហប្រជាជាតិបានចេញ នូវ របាយ
ការណ៍ចុងក្រោយរបស់ខ្លួនថា អំពើហិង្សានៅប្រទេសស៊ីរី ដែលអូសបន្លាយមករយៈ ពេលជាង
២២ខែ មកនេះបានបណ្តាលឲ្យមនុស្សស្លាប់ ជាង ៦០.០០០នាក់ហើយ។

កាលពីថ្ងៃពុធដដែលនោះដែរ ក្រុមប្រដាប់អាវុធ បានធ្វើការវាយប្រហារទៅលើព្រលានយន្ត ហោះ
យោធាមួយ កន្លែងស្ថិតនៅតំបន់ តាហ្វណាតាស់ ភាគពាយ័ព្យនៃខេត្ត អ៊ីដលីប។ នេះ បើតាមការ
ផ្សាយរបស់ទូរទស្សន៍ អាល់ អេកបារៀ ដោយបន្ថែមទៀតថា កងកម្លាំងរដ្ឋាភិបាល បានគ្រប់គ្រង
ស្ថានការណ៍បានទាំងស្រុង ហើយថែមទាំង ធ្វើការវាយបកទៅវិញបណ្តាល ឲ្យក្រុមប្រដាប់អាវុធ
ស្លាប់ និង របួសជាច្រើននាក់។

គួរបញ្ជាក់ផងដែរថា គ្រាន់តែថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០១២ ឈានចូល ២០១៣ នោះ អំពើហិង្សាទូទាំង
ប្រទេស ស៊ីរី បានបណ្តាលឲ្យមនុស្សជាង ២០០នាក់ស្លាប់ ដែលតួលេខនេះ គឺបានមកពី ក្រុមអ្នក
អង្កេតការណ៍ សិទ្ធិ មនុស្ស ដែលស្និតទៅនឹងក្រុមប្រឆាំងនោះ។ ដោយឡែកអំពើ ហិង្សានៅប្រទេស
ស៊ីរី បានកើតឡើងស្ទើរគ្រប់ តំបន់សំខាន់ៗ ជាពិសេសគឺទីទាំងឈរជើង របស់យោធា និង មន្ត្រីរដ្ឋា
ភិបាលលោក បាហ្សា អាល់ អាស្សាដ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ