ព័ត៌មានកីឡា៖ Bayern Munich ក្រោយពីត្រូវបាន Barcelona ផ្ដួលជើងទីមួយ ក្នុងទឹកដីអេស្ប៉ាញ ក្រោមលទ្ធផល ៣-០ មក ទំនងដូចជាមានភាព ក្រែងញញើត នឹងជំនួបជើងទី ២ នៅក្នុងទឹកដីតរបស់ខ្លួន ក្នុងព្រឹត្ដការណ៍ Champions League ។
កីឡាករ Rafinha ជើងការពារ របស់ក្រុម Bayern Munich បានត្រៀមក្បួនទប់ស្កាត់ជើងប្រយុទ្ធដ៏សំខាន់របស់ Barcelona តែមួយគត់គឺកីឡាករ Messi ដែលធ្លាប់បំប៉ើង សំណាញ់ទីរបស់ ខ្លួន ២ គ្រាប់ផ្ទួនៗក្នុងទឹកដីខាងក្រៅផ្ទះកាលពីជើងទី ១ ។ ទន្ទឹមនឹងការអះអាងនេះ កីឡាករបានទទួចថា Messi គឺជាកីឡាករដែល គ្រោះថ្នាក់បំផុត ដូចអ្វីដែលអ្នករាល់គ្នាបានដឹងរួចមកហើយ។ គាត់អាច មើលដឹងនឹងកំណត់ជោគវាសនាបាល់បានល្អណាស់ ខណៈដែលគាត់កំពុងចូលលេង ។ ដូច្នេះមធ្យោបានដែលល្អ មានតែរកវិធីណាអាច ទប់ស្កាត់ជើងប្រយុទ្ធរូបនេះឲ្យបាន ។
Barcelona ក្រៅពី Lionel Messi នៅមាន ខ្សែប្រយុទ្ធលំដាប់កីឡាករ ២ រូបទៀតគឺ Neymar និង Luis Suarez ដែលពួកគេទាំងពីរ ក៏សុទ្ធតែធ្លាប់សម្រេចជោគជ័យឲ្យក្រុម មិនតិចនោះដែរ កាលពីប្រកួតកន្លងមក។
ប្រភពព័ត៌មានបានទទួចទៀតថា ជារឿងមួយពិបាកខ្លាំងណាស់ ដែលការប្រកួត ត្រូវប៉ះជាមួយក្រុមដែលមានកីឡាករខ្លាំងដូច្នេះ ប៉ុន្ដែទោះជាយ៉ាងណា ការប្រកួតមួយនេះ គឺជាឱកាសចុងក្រោយ Bayern Munich ហើយ ដូច្នេះត្រូវតែខិតខំឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមយក ជ័យជំនះមកវិញ។
គូរបញ្ជាក់ផងដែរថា Bayern munich នឹងប៉ះជាមួយ Barcelona នៅរាត្រីស្អែកនេះ នៅក្នុងទីលានប្រកួត Allianz Arena ក្នុងទឹកដីអាល្លឺម៉ង់ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ goal.com