CamNews

តារា 

ខេមរៈ សិរីមន្ត ប៉ះ ព្រាប សុវត្ថិ ក្នុងព្រឹត្តិការណ៍ Muzik A World Of Music 2013 មួយណាខ្លាំងជាង

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ខាងមុខនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្ម
ហង្សមាស លោក ព្រាប សុវត្ថិ និងប៉ះគ្នាជាមួយកំពូលតារា ចម្រៀងប្រចាំផលិតកម្ម សាន់ដេ
លោក ខេមរៈ សិរីមន្ត នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ជាមួយតារាចម្រៀងប្រុសស្រី មួយចំនួន
ផ្សេងទៀត ក្នុងកម្មវិធីប្រគំតន្ត្រី «Muzik A World Of Music 2013 »ដែលរៀបចំដោយក្រុមហ៊ុម
ទូរស័ទ្ទមិត្តហ្វូន ។

នៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនាឱកាសនោះ ក៏មានការចូលរួមពីតារាចម្រៀង ប្រុសស្រីល្បីឈ្មោះ
ជាច្រើន នាក់មកពីបណ្តាល ផលិតកម្មនានា ក្នុងនោះ មានដូចជាលោក ព្រាប សុវត្ថិ ខេមរៈ សិរី
មន្ត ឱក សុគន្ធកញ្ញា ឆាយ វីរៈយុទ្ធ ពេជ្រ សោភា ឆន សុវណ្ណារាជ ណុប បាយ៉ារិទ្ធ នីកូ យក់ ឋិត
រដ្ឋា លោក រ៉ូលីន និងសិល្បករ សិល្បការិនីល្បីមួយចំនួនផ្សេងទៀត ។

ជំនួបរវាងកំពូលតារាចម្រៀងល្បីៗទាំងអស់ ក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំអស្ចារ្យ នៅពេលខាងមុខនេះ
បានធ្វើឲ្យ មហាជននិងស្រទាប់យុវវ័យ ទទ្ទឹងរង់ចាំគ្រប់ៗគ្នា ព្រោះនេះ ជាព្រឹត្តិការណ៍មួយ ដែល
ប្រជុំទៅដោយតារាចម្រៀងល្បីៗ នៅក្នុងប្រទេសកម្ពុជា ។ ដោយឡែកមហាជន និងស្រទាប់យុវ
វ័យមួយចំនួន ចាំមើលថា តើលោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត មួយណាមានប្រៀបលើការ
គាំទ្រ និងទទួលបានប្រជាប្រិយភាពខ្លាំងជាងគេ ព្រោះថាអ្នកទាំងពីរ សុទ្ធតែជាតារាចម្រៀងល្បី
ឈ្មោះដូចៗគ្នា ប្រចាំប្រទេសកម្ពុជា។

ដូច្នេះនៅក្នុងព្រឹត្តិការណ៍នេះ មហាជន និងស្រទាប់យុវវ័យផ្តោតអារម្មណ៍ ខ្លាំងជាងគេ គឺមានតែ
តារាចម្រៀងទាំងពីរនាក់ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត នេះទេ ។ តែទោះជាយ៉ាងណាក្តី
នៅពេលនេះ មហាជននៅមិនទាន់ដឹងថាប្រជាប្រិយភាព របស់លោក ព្រាប សុវត្ថិ និង ខេមរៈ សិរី
មន្ត អ្នកណាខ្លាំងជាងអ្នកណានោះទេ មានតែចាំតាមដានទស្សនា នៅក្នុងព្រឹត្តិ ការណ៍នោះនាថ្ងៃទី
២៥ ខែឧសភា ខាងមុខនេះ ទាំងអស់គ្នា ៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Muzik A World Of Music 2013 entertainment khmer stars