ព័ត៌មានអន្តរជាតិ ៖ ក្រសួងសុខាភិបាល កូរ៉េខាងត្បូង ព្រឹកថ្ងៃសុក្រនេះ អោយដឹង ថា ជនរងគ្រោះ ស្លាប់ដោយមេរោគផ្លូវដង្ហើម Mers ពីមជ្ឈឹមបូពាហ៍ ស្លាប់ ២ នាក់ទៀតហើយ ញ៉ាំង អោយតួរលេខ សរុបនៃជនរងគ្រោះស្លាប់ដោយ Mers ដល់សព្វថ្ងៃនេះ កើនឡើងដល់ ៣១ នាក់ហើយ ។
ក្រសួងសុខាភិបាល ដដែល ជាជាងគូសបញ្ជាក់អោយដឹង ពី តួរលេខ ជនរងគ្រោះស្លាប់ ២ នាក់ បន្ថែមទៀត ក្នុងនោះ ក៏ចេញសេចក្តីរាយការណ៍បន្តអោយ ដឹងថា មានករណីឆ្លង វីរុស Mers ម្នាក់ ផ្សេងទៀត ដែលនាំអោយតួរលេខសរុប នៃអ្នកជម្ងឺឆ្លងកើនឡើងដល់ ១៨១ នាក់ ខណៈប្រការនេះ គឺជាការផ្ទុះឡើងនូវជម្ងឺឆ្លង Mers ខ្លាំងបំផុត បន្ទាប់ពី ដី កំណើតវីរុស Mers ពីតំបន់មជ្ឈឹមបូពាហ៍ ប្រទេស Saudi Arabia ។ ជនរងគ្រោះស្លាប់ ២ នាក់ ក្រោយនេះ គឺមានជម្ងឺបេះដូង បើយោងតាម ការស្រាយបំភ្លឺ ពីក្រសួងសុខាភិបាល កូរ៉េ ខាងត្បូង អោយដឹងថា ជនរងគ្រោះស្លាប់ និង ឆ្លងវីរុស Mers ភាគច្រើន គឺជាក្រុមមនុស្សមានវ័យចំណាស់ និងធ្លាប់មានជម្ងឺយាយី កន្លងមក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA