CamNews

ព័ត៌មានអន្តរជាតិ 

ប្រធាន យូអិន ជំរុញឲ្យ កូរ៉េខាងជើង បញ្ឈប់ការ គំរាមកំហែង

ប៉េកាំង៖ យោងតាមទីភ្នាក់ សារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៣នេះ
បានឲ្យដឹងថា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមួន បានធ្វើការជំរុញ ឲ្យ
សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ឲ្យមានភាពអត់ធ្មត់ ក្នុងការគំរាមកំហែងប្រើប្រាស់
អាវុធនុយ ក្លេអ៊ែររបស់ខ្លួន។

លោក បាន គីមួន បានធ្វើការព្រមានថា ការប៉ាន់ស្មានខុសណាមួយក៏ដោយ អាចនាំឲ្យ មានស្ថាន
ការណ៍កាន់តែអាក្រក់ខ្លាំង។

លោក បាន គីមួន បាននិយាយថា«ការគំរាមកំហែងនុយក្លេអ៊ែរ គឺមិនមែនជាល្បែង ក្មេងលេងនោះ
ទេ ហើយវាគឺមានលក្ខណៈធ្ងន់ធ្ងរណាស់ ខ្ញុំគិតថា ពួកគេ ត្រូវតែទៅឲ្យ កាន់តែឆ្ងាយ នៅក្នុងការប្រើ
ប្រាស់វោហារសាស្រ្តរបស់ពួកគេ ហើយខ្ញុំបារម្ភថា ការ យល់ខុស និង ការប៉ាន់ស្មានខុសណាមួយ
នៃស្ថានការណ៍ ប្រសិនបើវិបត្តិដែលមិនត្រូវ កើត បានកើតមានឡើងនៅក្នុងឧបទ្វីបកូរ៉េនោះ វិបត្តិ
នេះនឹងក្លាយជាបញ្ហាធ្ងន់ធ្ងរ»៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ