ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Arsenal លោក Arsene Wenger បានទទួចប្រាប់អ្នកសារព័ត៌មានថា ក្លឹប របស់គាត់គ្មានបានយកលេស ជាអំពើថោកទាបអ្វីនោះទេ ទាក់ទងនឹងការរៀបចំពេលវេលា ចូលរួមប្រកួតនៅថ្ងៃសៅរ៍នេះ ប៉ះជាមួយមិត្ដសម្លាញ់ចាស់ Chelsea នៅទឹកដីពហុកីឡរដ្ឋាន Stamford Bridge ។
Arsenal ទើបតែទទួលរងការបរាជ័យក្រោមថ្វីដៃរបស់ក្លឹប Dinamo Zagreb ក្នុងព្រឹត្ដិការណ៍ Champions League កាលពីថ្ងៃពុធ ស្របគ្នានឹងការបរាជ័យនោះផងដែរ ក្លឹប Chelsea បានផ្ដួល Maccabi Tel Aviv ក្នុងទឹកដីរបស់ខ្លួន។
លោក Arsene Wenger បានថ្លែងថា " ខ្ញុំមិនប្រើប្រាស់លទ្ធផលទាំងនោះជា លេសនោះទេ សម្រាប់ការប្រកួតនេះ ហើយខ្ញុំក៏ជឿជាក់ថា Arsenal នឹងមានសមត្ថភាពឈលើទីតាំងតំណែង ដែលយើងអាចសម្ដែងបាន"។
លោក Arsene បានបដិសេធនឹង មិត្ដភាពបែកបាក់រវាង Chelsea គឺលោក Jose Mourinho ដែលធ្លាប់មានទំនាស់កន្លងមក ខណៈដែលគាត់បានថ្លែងថា គាត់មិនដែល ចាត់ទុក Chelsea ជាក្រុមអស្ចារ្យនោះទេ កាលពីគ្រាមុន អ្វីដែលគាត់គិតគឺ ទៅលើអ្វីដែលជាអំណាចយ៉ាងខ្លាំងក្លារបស់ Arsenal ដែលមាននៅពេលនេះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី