CamNews

តារា 

Frank Lampard ផ្ទេរទៅក្លឹប New York City នៅអាមេរិកជាផ្លូវការ បន្ទាប់ពី ១៣ រដូវកាលនៅ Chelsea

Frank Lampard ត្រូវបាន ទស្សនិកជន ស្គាល់ថាជា កីឡាករបាល់ទាត់ ប្រចាំក្រុម Chelsea អស់ រយៈកាល ១៣ រដូវកាលទៅហើយ ដែលបានសាងស្នាដៃ ជាច្រើនអោយក្រុមតោខៀវ ។ ឥលូវ នេះកីឡាករជើងចាស់នេះ បានសំរេចចិត្ត ចាកចេញពីក្រុម Chelsea ហើយ ។



Lampard បានផ្ទេរទៅកាន់ក្រុម New York City នៅអាមេរិក ជាផ្លូវការហើយ ក្នុងថ្ងៃនេះបន្ទាប់ពី លេងអោយក្រុម Chelsea អស់ ១៣ រដូវកាលមក ។ Lampard បានចុះកុងត្រា ជាមួយនិងក្រុម New York City រយៈពេល ២ ឆ្នាំ ។ Lampard គឺជាកីឡាករទី ១ ក្នុងចំណោម ៤ នាក់ដែលផ្ទេរ ទៅក្រុម New York City ក្នុងរដូវកាលថ្មីនេះ ដែលក្នុងនោះក៏មាន David Villa ផងដែរដែល ផ្ទេរ ចេញពីក្រុម Atletico Madrid ។ Lampard បានប្រាប់ថា នេះគឺជាបទពិសោធន៍ ថ្មីមួយសំរាប់គាត់ ដែលផ្ទេរមកក្លឹប New York City នេះ ។



គួរបញ្ជាក់ផងដែរថា ក្នុង ១៣ រដូវកាលជាមួយនិង Chelsea កីឡាករ Lampard បង្ហាញខ្លួនបាន ៦៤៩ ដងហើយស៊ុតចូលបាន ២១១ គ្រាប់ ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football lampard new york city chelsea