ព័តមានកីឡា៖ លោក Rio Ferdinand ដែលជាអតីតខ្សែការពារក្រុមជម្រើសជាតិ អង់គ្លេស បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក Sir Alex Ferguson មានការសោកស្ដាយនឹង ការលក់កីឡាករ ខ្សែបម្រើរបស់ក្រុមជម្រើសជាតិ បារាំង ឈ្មោះ Paul Pogba ទៅឲ្យ ក្លឹប Juventus កាលពីឆ្នាំ ២០១២ ក្នុងតម្លៃខ្លួន ០ ផោន ។
ថ្មីនេះមានការបង្ហើបព័ត៌មានមួយស្ដីពីការសម្រេចចិត្ដកន្លងមក របស់ លោក Sir Alex Ferguson ដែលបានលក់ ខ្សែបម្រើកាលពីឆ្នាំ ២០១២ ទៅឲ្យក្លឹប Juventus ខណៈដែលសម្លឹងមកពេល បច្ចុប្បន្ន ប្រជាប្រិយភាពរបស់កីឡាករ ពិតជាកក្រើក ពេញទីផ្សារក្លឹបធំៗចង់បាន ដោយឡែកសូម្បីតែ Chelsea ក៏ចាប់អារម្មណ៍ផងដែរ។
លោក Rio Ferdinand បាននិយាយថា គាត់ជឿជាក់ ខ្សែបម្រើម្នាក់នេះ នឹងកា្លយជាកីឡាករ ដ៏ឆ្នើល្បីល្បាញជាមិនខានទេទៅថ្ងៃអនាគត់ ហើយរឿងមួយទៀត គឺលោក Sir Alex Ferguson ក៏ទំនងជាសោកស្ដាយដែរ នឹងការសម្រេចចិត្ដលក់ Paul Pogba កាលពីពេលនោះ រហូតមកទល់ពេលនេះ ក៏ទំនងជានៅសោកស្ដាយដដែល។ប្រភពដដែលបានបន្ដទៀតថា កាលពីពេលមួយនោះ លោក Sir Alex Ferguson ធ្លាប់និយាយប្រាប់ថា គាត់ពិតជាមានការ អាក់អន់ចិត្ដជាខ្លាំង ហើយក៏មិនបានយល់ដែរថា រូបគេបានបង្ហាញនូវការគោរពដោយស្មោះត្រង់។
ប៉ុន្ដែបើតាមការចងចាំកន្លងមក ដែលពាក្យសម្ដីរបស់លោក Sir Alex Ferguson បានប្រាប់ទៅ អ្នកការសែតថា គាត់មិនចូលចិត្ដ Paul Pogba អ្វីនោះទេ គាត់គឹជាអ្នកសម្រេចចិត្ដលក់គេទៅ ឲ្យក្លឹប Juventus រហូតមកទល់ពេលនេះ ប្រសិនជាកីឡាករម្នាក់នេះស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ នោះគាត់នឹងលក់ទៀតជាមិនខានឡើយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .manchestereveningnews