ព័ត៌មានកីឡា៖ ជំនួបគ្នារវាង Manchester City នឹង Liverpool កាលពីយប់មិញ លទ្ធផលជោគជ័យបានធ្លាក់ក្នុងកណ្ដាប់ដៃ Manchester City ដោយការស៊ុតបាល់បញ្ចូលទីព្រមៗគ្នា របស់កីឡាករ Stevan Jovetic នៅនាទីទី ៤១ និង ៥៥ ហើយកីឡាករ Agüero នៅនាទីទី ៦៩ លទ្ធិផលនៃការប្រកួត ៣-១ ។
កីឡាករ Stevan Jovetic និង Agüero បានបង្កើតស្នាដៃយ៉ាងគាប់ចិត្ដជូនក្រុមរបស់ខ្លួន ដោយស៊ុតបាល់បំប៉ោងសំណាញ់ទីរបស់ Liverpool ក្នុងដំណាក់កាល ៣ គ្រាប់ផ្ទួនៗគ្នា ធ្វើឲ្យសត្រូវរបស់ខ្លួនទទួលរងការអាម៉ាស់ជាខ្លាំង ស្ទើរតែគ្មានកម្លាំងចិត្ដបន្ដការប្រកួត។ ប៉ុន្ដែមិនជាថ្វីទេ ព្រោះមហិច្ឆិតា Liverpool មិនទាន់បាត់បង់នៅឡើយទេ ទោះបីក្រុមត្រូវបានគេបិតឱកាស នៃការបង្ហាញស្នាដៃប្រយុទ្ធក៏ដោយ តួយ៉ាងក្រុមក៏អាចរកពិន្ទុបាន ១ គ្រាប់ដែរដោយកីឡាករ Zabaleta នៅនាទីទី ៨៣ ជាការបញ្ចប់ការប្រកួត។
សម្រាប់លទ្ធិផលជោគជ័យនេះ ធ្វើឲ្យក្រុម Mancherster City កាន់តែមានអំណាច និង ស្មារតីរឹងមាំដើម្បីប្រឈមមុខការប្រកួត សម្រាប់វគ្គក្រោយៗទៀត ។
អាន៖ Liverpool ប្រកាសសង្គ្រាមជាមួយ Mancherster City នៅពហុកីឡរដ្ឋាន Etihad
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី