កន្លងមក យើងធ្លាប់បានដឹង រួចមកហើយ ថាតារាចំរៀង វ័យ ២០ឆ្នាំ Harry Styles បានប្រកាសថា មានទំនាក់ទំនង ស្នេហាជាមួយ ប្អូនស្រីរបស់ Kim Kadarshian វ័យ ១៨ ឆ្នាំនាង Kendall Jenner ។
បើគិតមកទល់ ពេលនេះ វាមានរយៈពេល ៣ ខែហើយ ដែលពួកគេ បានទាក់ទងគ្នា ហើយឥលូវ នេះយើង បានលេចលឺ ព័ត៌មានថា ពួកគេបែក គ្នាហើយ ។ បើយោងតាម កាសែត របស់ចក្រភព អង់គ្លេស បានអោយដឹងថា អ្នកទាំង ២ បានសំរេច ចែកផ្លូវគ្នា ដោយសន្តិភាព ហើយបន្ទាប់ពីទាក់ ទងគ្នាបាន ៣ ខែ ។ ប្រភពព័ត៌មាន ដដែល បានអោយដឹងថា Harry និង Kendall សំរេចចិត្តបែក គ្នាដោយសារ តែរូបគេទាំង ២ នាក់ត្រូវ ងាកមក ប្រមូលអារម្មណ៍ ដើម្បីធ្វើការវិញ ។ ដោយ Harry ត្រូវទៅ រៀបចំសំដែង Tour និងធ្វើ Album ថ្មីវិញ ចំណែក Kendall នាងនឹង ផ្តោតទៅលើ ការងារ បង្ហាញម៉ូត របស់នាងវិញ ។
អ្នកទាំង ២ បានបញ្ជាក់ថា នេះគ្មានហេតុផលណា ដែលធ្វើអោយអ្នកទាំង ២ មិនពេញចិត្ត និងគ្នាឡើយហើយ ក៏គ្មានអ្នកទី ៣ ណាចូលមកដែរ ហើយពួកគេទាំង ២ នៅតែអាច ធ្វើជាមិត្តភក្តិបាន ដូចធម្មតា ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14