CamNews

កីឡា 

Mourinho មោទនភាពក្រុមរបស់ខ្លួន ខណៈមិនចង់លក់ចេញ និង ទិញចូលកីឡាករថ្មីនោះឡើយ

ព័ត៌មានកីឡា៖ Chelsea គឺជាក្រុមដែលកំពុងតែស្ថិតក្នុងភាពល្អប្រសើរបំផុតក្នុងទីផ្សារកីឡាករដែល មានអត្ថិភាពខ្ពស់ជាងគេបង្អស់ក្នុងទឹកដី Premier League​ ។ ដោយទែ្បកក្រុមនេះ បង្រៀបរាល់បណ្ដាក្រុមទាំង​អស់ រាបស្មើក្នុងរដូវកាល ២០១៤ - ២០១៥ ។ ប៉ុន្ដែបើផ្អែកលើសម្ដីរបស់ អ្នកដឹកនាំក្រុម​គឺលោក Jese Mourinho បានផ្ដោតទៅលើទីផ្សារកីឡាករ គាត់បែជាគ្មានបំណងចង់ ទិញចូល ឬលក់ចេញនោះទេ ពេាល​កីឡាករខ្លាំងក្នុងក្រុម របស់គាត់ មានគ្រប់គ្រាន់ទៅ ហើយ ។ 

ផ្អែកនឹងពាក្យសម្ដីនេះផងដែរ លោក Mourinho បានលើកឡើងថា យើងទាំងអស់គ្នាពិតជាស្រលាញ់ពេញ​ចិត្ដកីឡាកររបស់យើងណាស់ ហើយសប្បាយចិត្ដជាមួយគ្នាផងដែរ ។​ ប៉ុន្ដែក៏នៅមានកីឡាករ ជាច្រើនខ្លះទៀត​ដែលពួកយើងកំពុងតែ សម្លឹងរកមើលបន្ថែម ។ កាលពីចុងរដូវកាលមិញ ខ្ញុំក៏មានបំណងចង់ផ្ទេរចេញ​កីឡា​ករខ្លះ ប៉ុន្ដែគិតឲ្យអស់ទៅ ក្រុមដែលចូលចិត្ដលក់កីឡាករចេញគឺមិនល្អនោះទេ ។ សព្វថ្ងៃយើងមាន ខ្សែប្រយុទ្ធ​ ដ៏អស្ចារ្យ គឺ Diego Costa ខ្សែបម្រើ Nemanja និង ខ្សែការពារ  Ivanovic ដែលពួកគេធ្វើឲ្យក្រុម​ក្នុងរដូវកាលនេះ មានភាពល្អថ្លៃថ្លាបំផុត ដោយ​មិនអាចនឹកស្មានដល់ ។ 

Chelsea បានកំពុងតែស្ថិតក្នុងទីក្រុង បាងកក នៃប្រទេសថៃ ដើម្បីត្រៀមខ្លួនចូលរួមប្រកួត មិត្ដភាព អន្ដរជាតិ នៅថ្ងៃសៅរ៍ខាងមុខនេះ ហើយបន្ដទៅទៀត នឹងទៅប្រកួតនៅប្រទេសអូស្ដ្រាលី ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Chelsea Jose Mourinho