CamNews

ព័ត៌មានអន្តរជាតិ 

លោក គីម ជុងអ៊ុន បញ្ជា​ឲ្យ​មាន​ការ​បង្កើន ការ​ផលិត​កាំ​ភ្លើង​ធំ

សេអ៊ូល៖ យោងតាមទីភ្នាក់ងារ ព័ត៌មានយុនហាប់ ដែលបានចេញផ្សាយនៅព្រឹក ថ្ងៃសៅរ៍
ទី០៦ ខែមេសា ឆ្នាំ២០១៣ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីពេលថ្មីៗនេះ
បានបញ្ជាក្រុមការងារ បង្កើនការផលិតកាំភ្លើងធំរបស់ខ្លួន។ នេះ បើតាមរបារណ៍មួយ ដែល
ទីភ្នាក់ងារសម្ងាត់ កូរ៉េខាងត្បូងទទួលបាន។

នៅក្នុងភាពយន្តឯកសារ ដែលបានចាក់បញ្ចាំងនៅ ស្ថានីយ៍ទូរទស្សន៍មជ្ឈិម កូរ៉េ បានបង្ហាញ
ថាមេដឹកនាំ រដ្ឋកុម្មុយនិស្តដ៏សែនរឹតត្បិតរូបនេះ បានយល់ពីដំណើរការ នៃការប្រជុំប្រឹក្សា
របស់កម្មករបំរើការងារ ឲ្យក្រសួងការពារជាតិ កាលថ្ងៃទី១៧ ខែមីនាកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងបានប្រឹងប្រែង អភិវឌ្ឍន៍គ្រឿងសព្វាវុធ ក្នុងស្រុកគ្រប់ប្រភេទ
ដោយខ្លួនអះអាងថា ដើម្បីការពារអធិបតេយ្យភាព របស់ខ្លួនពីការវាយប្រហារ របស់សត្រូវ ជា
ពិសេសគឺសហរដ្ឋអាមេរិកតែម្តង៕

DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ