ព័ត៌មានកីឡា៖ ជារឿងមួយដែលទទួលបានការស្គាល់ និង ដឹងឮណាស់ទៅហើយបើនិយាយពីកីឡាករឆ្នើមលើពិភពលោក ដែលមាន Cristaino Ronaldo និង Lionel Messi ។ តែទន្ទឹមនឹងការ លើកឡើងនេះផងដែរ នៅមានមតិមួយចំនួន នៅមានការគាំទ្រលំអៀងគ្នានៅឡើយ តួយ៉ាងដូចជាលោក Sir Alex Ferguson ពេលនេះជាដើម បន្ដការអះអាងជាថ្មីលើសមត្ថភាពអ្នកទាំងពីរ ។
Sir Alex Ferguson ធ្លាប់បានធ្វើការកោតសរសើរ ពីសមត្ថភាពកីឡាករ ទាំងពីររួចម្ដងហើយ ខណៈដែលបានលើកឡើងថា ក្នុងជំនាន់នេះ គឺមានតែ Cristaino Ronaldo និង Lionel Messi ដែលល្បីល្បាញជាងគេ លើលោកក្នុងវិស័យកីឡាករបាល់ទាត់ ។
Cristaino Ronaldo និង Lionel Messi គឺជាកីឡាករដែលមានប្រជាប្រិយភាពខ្លាំង ក្នុងវិស័យកីឡាបាល់ទាត់ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏ជាកីឡាករដែលតែងតែដណ្ដើមគ្នាប្រជែងជាម្ចាស់ពានរង្វាន់បាល់មាសកីឡាករឆ្នើមពិភពលោកផងដែរ ។ ប៉ុន្ដែភាពខុសប្លែកគ្នារវាងកីឡាករទាំងពីរ ត្រង់ថា Ronaldo មានប្រវត្ដិជាកីឡាករ ដែលងើបមុខចេញពីក្រុមទឹកដីអង់គ្លេស ប៉ុន្ដែ Messi មិនធ្លាប់លេងជាមួយក្រុមនៅក្នុងទឹកដីអង់គ្លេសនោះទេ។
យោងតាមការពេញចិត្ដរបស់លោក Sir Alex Ferguson គាត់បានអះអាងថា រវាងអ្នកទាំងពីរ គឺ Ronaldo មានភាពខ្លាំងច្រើនជាង ដោយហេតុ កន្លងមកធ្លាប់បានដឹងរួចមកហើយថា Ronaldo ខ្លាំងចាប់តាំងពីកីឡាករលេងឲ្យក្រុមក្នុងទឹកដីអង់គ្លេសមកម្ល៉េះ ប៉ុន្ដែ Messi លេងខ្លាំងបានតែក្នុងទឹកដីប្រទេស អេស្ប៉ាញតែប៉ុណ្ណោះ ពោលកីឡាករមិនធ្លាប់លេងជាមួយ បណ្ដាក្រុមផ្សេងៗក្រៅពី Barcelona នោះឡើយ ។ ដូច្នេះប្រសិនបើ Messi មានឱកាសលេងពិតមែននោះ មិនប្រាកដឡើយថា អាចលេងបានល្អដូចក្នុងក្រុម Barcelona ពេលនេះ ។ Ronaldo គឺជាកីឡាករដែល មានសន្ទុះជើងលេង រហ័សទម្រង់លេងល្អ ហើយក្លាហាន ប៉ុន្ដែ Messi បានតែក្លាហានហ៊ានចូលតែប៉ុណ្ណោះ ។ ដូច្នេះហើយគាត់គិតថា Messi ខ្លាំងបានតែ ក្នុង ក្រុម Barcelona ប៉ុណ្ណោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ mirror