CamNews

យល់ដឹង 

១០ ប្រទេសតូចបំផុតលើលោក

លោកអ្នកប្រហែលជាបានស្គាល់ប្រទេសមួយចំនួនដែលមានខែត្រផ្ដាច់ខ្លួនចេញនិងមានមេដឹកនាំ
ផ្ទាល់ខ្លួន។ ហើយខាងក្រោមនេះគឺយើងមាន ១០ តំបន់ដែលកំពុងមានស្ថានភាពបែបនេះហើយ
ជាទីគូរអោយចាប់អារម្មណ័ព្រោះសុទ្ធសឹងតែជាកន្ឡែងដែលមានទំហំតូចៗជ្រុលដើម្បីបង្កើតជា
រដ្ឋផ្ដាច់ខ្លួនចេញ។ យើងទៅមើលបន្តិចទៅមើល៖
១. Maldives

ជាកោះមួយក្នុងកម្រងកោះជាង ២០០០ នៅមហាសមុទ្ទឥណ្ឌា ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស
ក្នុងឆ្នាំ ១៩៦៥ ដោយមានទំហំ ១១៥ ម៉ៃល៍ការ៉េ ហើយកោះដែលមានឈ្មោះជាប្រទេសពេញច្បាប់
មួយនេះជាទីទេសចរណ៍ដ៏គួរអោយចង់ទៅលេង តែជាអកុសលគេប៉ាន់សម្មានថាយ៉ាងយូរ ៣០ ឆ្នាំ
កោះនេះនឹងលេចបាត់ព្រោះ Global Warming។
២. Seychelles

កោះមួយនេះនៅក្នុងកម្រងកោះមហាសមុទ្ទឥណ្ឌាដូចគ្នាមានប្រជាជនប្រមាណច្រើនជាង ៨០០០០
នាក់ទំហំ ១០៧ ម៉ៃល៍ការ៉េ ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៧៦។
៣. Saint Kitts and Nevis

មានទីតាំងជាកោះមួយនៅសមុទ្ទការីបៀនដែលទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៨៣ មានប្រជាជនជិត
៤០០០០ នាក់រស់នៅលើដីប្រមាណ ១០៤ ម៉ៃល៍ការ៉េ។
៤. Mashall

ជាកម្រងកោះដែលសរុបទៅគឺចំនួន ៣៤ កោះទទួលបានឯករាជ្យឆ្នាំ ១៩៨៦ ពីសហរដ្ឋអាមេរិកហើយ
មានប្រជាជនរស់នៅប្រមាណជិត ៦០០០០ នាក់លើផ្ទៃដី ៧០ ម៉ៃល៍ការ៉េ។
៥. Liechtenstein

ជារដ្ឋផ្ដាច់ខ្លួនឯករាជ្យមួយដែលនៅចំចន្លោះប្រទេសស្វីស និងអូទ្រីសមានប្រជាជនរស់នៅប្រមាណ
៣៤០០០ នាក់លើផ្ទៃដី ៦២ ម៉ៃល៍ការ៉េ។
៦. San Marino

ជាប្រទេសមួយដែលចំណាស់ជាងគេនៅអ៊ឺរ៉ុបដែលប្រកាសខ្លួនជាប្រទេសនៅក្នុង ស. វ ទី ៤ មាន
ប្រជាជនរស់នៅជាង ២៤០០០ នាក់លើផ្ទៃដី ២៤ ម៉ៃល៍ការ៉េ។
៧. Tuvalu

កោះនេះទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៧៨ ដែលមានមនុស្សរស់នៅប្រមាណ ១២០០០ នាក់នៅ
លើផ្ទៃដី ៩ ម៉ៃល៍ការ៉េ។
៨. Nauru

ជាកោះតូចមួយដែលបានប្រកាសឯករាជ្យក្នុងឆ្នាំ ១៩៦៨ នៅមហាសមុទ្ទប៉ាស៊ីហ្វិកមានប្រជាជន
រស់នៅ ១៣០០០ នាក់លើផ្ទៃដី ៨.៥ ម៉ៃល៍ការ៉េ។
៩. Monaco

ប្រហែលជាធ្លាប់ឮឈ្មោះប្រទេសនេះហើយមើលទៅ នេះគឺជាឋានសួគ៍សម្រាប់អ្នកមានដែលជា
ទីកន្លែងមាន Resort ជាច្រើន។ មានទីតាំងនៅភាគខាងត្បូងប្រទេសបារាំងប្រជាជនរស់នៅជាង
៣២០០០ នាក់លើផ្ទៃដី ០.៧ ម៉ៃល៍ការ៉េ។
១០. Vatican

នរណាៗក៏ស្គាល់ទីនេះដែរ គឺបូរីវ៉ាទីកង់ ជារដ្ឋតូចបំផុតលើលោក នឹងជាទីក្រុងបរិសុទ្ធតែមួយគត់
ដែលមិនមានអសន្តិសុខព្រោះទីនោះគឺជាប្រទេសសាសនាគ្រិះបរិសុទ្ធ។ មានប្រជាជន ៧៧០
នាក់រស់លើផ្ទៃដី ០.២ ម៉ៃល៍ការ៉េ។

ដោយ៖ Blank
ប្រភពពី៖ exparity 


Tags: travel