ព័ត៌មានកីឡា៖ សំណុំរឿងដែលគួរឲ្យចាប់អារម្មណ៍មួយបានកើតមានឡើង ក្រោយពីមានការអះអាងពីស្រ្ដីម្នាក់ថា មានកីឡាកររបស់ Man United មួយក្រុម បានលួចថតវីដេអូរបស់នាងកំពុងតែរួមរ័ក្សជាមួយមិត្ដភក្ដិរបស់គេ ក្នុងបន្ទាប់ទឹក ខណៈដែលចូលកម្សាន្ដក្នុងក្លឹបរាត្រីជាមួយគ្នា ។
ក្រុមកីឡាកររបស់ Man United ត្រូវជាប់សង្ស័យលើករណីដែត្រូវបានគេចោទប្រកាន់ ខាងលើ ហើយនិងស្ថិតក្រោមការតាមដានស៊ើបអង្កេត បន្ទាប់ពីការចោទប្រកាន់នោះលេចឡើង ។
យោងតាមការរាយការណ៍របស់ការសែត The Sun បានឲ្យដំណឹងថា នឹងមានការតាមដានស៊ើបអង្កេត មួយក្នុង Old Trafford ក្រោយពីមានការលើកឡើងដោយជាប់ពាក់ព័ន្ធនិង កីឡាកររបស់ Man United ។
វីដេអូដែលត្រូវបានគេថតបាននៅពេលនោះ គឺមានស្ដ្រីរងគ្រោះ ម្នាក់នឹងកីឡាករ Man United កំពុងតែរួមសង្វាសគ្នាក្នុងបន្ទាប់ទឹក ហើយត្រូវត្រូវកីឡាករដទៃទៀត លួចថតពីលើខណៈដែលអ្នកទាំង ២ បានបឹទទ្វារហើយនោះ ហើយសកម្មភាពលួចថតនោះ ត្រូវបានគេថ្កោលទោសថា ជាឥរិយាបទដ៏គួរឲ្យខ្ពើបបំផុត ។
ស្រ្ដីរងគ្រោះ បានប្រាប់ទៅអ្នកការសែតថា ខណៈពេលនោះ នាងក៏បានប្រាប់ទៅមិត្ដប្រុសរបស់ នាងដែលកំពុងតែធ្វើសកម្មភាព ដែរថា មានមនុស្សកំពុងតែលួចថតពីក្រោយហើយ ប៉ុន្ដែគាត់កំពុងតែស្រវឹងហើយ ហើយក៏កំពុងតែប្រើអារម្មណ៍យ៉ាងខ្លាំង ។
ក្រោយការអះអាងយ៉ាងដូច្នោះ ក្រុមមន្ដ្រីប៉ូលីស ប្រចាំនៅ ទីក្រុង Manchester និងចាត់វិធាការ តាមដានស៊ើបអង្កេតឲ្យអស់ពីសមត្ថភាព។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror