CamNews

ប្លែកៗ 

វិធីហាត់ Yoga ចម្លែកសម្រាប់ទារក

រូបភាពនៃការធ្វើលំហាត់ប្រាណអោយទារកដែលទើបតែចាប់កំណើតបានពីរសប្ដាហ៍ ត្រូវ
បានបោះទៅ បោះមក ដែលគេហៅថាជាការហាត់ �Baby Yoga� នេះ បានធ្វើអោយមនុស្ស
រាប់លាននាក់ភ្ញាក់ផ្អើល។

មើលទៅដូចជាកំពុងចាប់ក្មេងបោក!


Lena Fokina គឺជាអ្នកអនុវត្តវិធីសាស្ដ្រ Yoga នេះ។ មនុស្សភាគច្រើនជឿងថា ក្មេងដែលត្រូវ
បាន Lena Fokina អាយុ ៥១ឆ្នាំ ធ្វើលំហាត់ប្រាណអោយ នោះគឺជារបស់ជ័រ។ ប៉ុន្ដែ តាមការ
ពិត វាគឺជាទារកដែលមានអាយុប្រហែល ២សប្ដាហ៍ពិតមែន។

ក្មេងភាគច្រើនតែងតែក្អួតចង្អោរ និងស្រែកយំនៅពេលត្រូវបានធ្វើលំហាត់ប្រាណដែលត្រូវ
បានគេហៅថា ជាការធ្វើទណ្ឌកម្មនេះ។ ប៉ុន្ដែចំណែក Lena បានអះអាងថា ប្រការនេះមាន
ប្រយោជន៍ចំពោះទារក។ អ្នកស្រីថ្លែងថា ៖ "លំហាត់នេះអាចជួយពង្រឹងសមត្ថភាព និងការ
រីកចម្រើនសាច់ដុំរបស់ទារក"។

បើទោះជាមើលទៅហាក់ដូចជាគ្រោះថ្នាក់ ប៉ុន្ដែពុកម្ដាយរបស់ទារកជាច្រើន ជាពិសេសគឺ
ជនជាតិរូស្ស៊ី​ និងអ៊ុយក្រែន បែរជាពេញចិត្តចំពោះសកម្មភាពធ្វើលំហាត់របស់ Lena ទៅ
អោយកូនរបស់ពួកគេ។

ការធ្វើលំហាត់ប្រាណដូច្នេះ គឺត្រូវអូសបន្លាយពេល ១២ថ្ងៃ ដោយពុកម្ដាយរបស់ទារកនឹង
ត្រូវចំណាយប្រាក់ ២៥៥ផោន ដើម្បីអោយកូនបានធ្វើលំហាត់ប្រាណបែបនេះជាមួយ Lena។

ខាងក្រោមនេះ គឺជារូបភាពដែលបង្ហាញពីវិធីសាស្ដ្រធ្វើលំហាត់របស់ Lena Fokina ៖


ធ្វើលំហាត់ប្រាណបែបនេះ ពិតជាគ្រោះថ្នាក់មែន



ហាក់ដូចជាផ្សងនឹងគ្រោះថ្នាក់ ប៉ុន្ដែម្ដាយរបស់ទារកនេះគឺត្រូវតែចំណាយប្រាក់
សម្រាប់លំហាត់ប្រាណនេះ







ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing

Tags: strangehealthbaybe