CamNews

សុខភាព 

គេង​តិច​ជាង ៦​ម៉ោង អាច​ធ្វើ​ឲ្យ​ហ្សេន​មាន​ការ​ប្រែ​ប្រួល តើនឹងមានរឿងអ្វីកើតឡើង?

(​អង់គ្លេស)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិ​អង់គ្លេស ការគេងមិនគ្រប់គ្រាន់ នៅក្នុងរយៈពេលមួយសប្តាហ៍ អាចធ្វើឲ្យចលនានៃហ្សេន មានការប្រែប្រួល។ នេះបើយោងតាម​ប្រភពព័ត៌មាន វិទ្យាសាស្រ្ត Science Daily ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ ២០១៦។

លោក វេជ្ជបណ្ឌិត Derk-Jan Dijk នៃមហាវិទ្យាល័យ Surrey បាននិយាយថា ក្រុមអ្នកស្រាវជ្រាវ បានធ្វើការពិនិត្យអំពីចលនា នៃហ្សេនទាំងអស់របស់មនុស្ស ព្រមទាំងបាន​រកឃើញថា ការគេងមិនគ្រប់គ្រាន់ ឬ តិចជាង ៦ម៉ោងក្នុងមួយថ្ងៃ នាំឲ្យមានផលប៉ះពាល់ដល់ ចលនាហ្សេនដល់ទៅ ៧០០ចលនា ដែលហ្សេនទាំងនោះ បានជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រង នៃអាការៈរលាក ភាពសុំា និងការគ្រប់គ្រង​ស្ត្រេស។ ​

ការស្រាវជ្រាវ​បានបង្ហាញឲ្យឃើញថា ការគេងមិនគ្រប់គ្រាន់អាច កាត់បន្ថយចំនួនហ្សេន ដែលជាធម្មតាវាមានចលនាឡើង ចុះ២៤ ម៉ោងក្នុងមួយថ្ងៃពី ១៨៥៥ ទៅ ១៤៨១។ ជាមួយគ្នានេះដែរ ការគេងមិនគ្រប់គ្រាន់​អាចធ្វើឲ្យមានបញ្ហា​ សុខភាពផ្សេងៗដូចជា ការឡើងទំងន់ ជំងឺបេះដូង ព្រមទាំងធ្វើឲ្យខ្សោយ​ការចងចាំ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Health