សុខភាព ៖ ប្រសិនបើយើងទទួលទានដំណេកបានស្កប់ស្កល់ នៅពេលក្រោកពីដំណេកមកវិញ គឺប្រាកដជាមានអារម្មណ៍ស្រស់ថ្លា មានកំលាំងមាំមួនជឿជាក់ចំពោះខ្លួនឯង។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលជួយឲ្យលោកអ្នកទទួលទានដំណេកលក់ស្កប់ស្កល់់។
១-ផ្លែឈើរីៈ ប្រភេទផ្លែឈើម្យ៉ាងដែលមានផ្ទុកនូវសារធាតុម៉េឡាតូនីន ដែលអាចជួយទ្រទ្រង់និងការពាររាងកាយលោកអ្នកឲ្យឆាប់ងងុយគេង និងទទួលដំណេកបានលក់ស្កប់ស្កល់ល្អ។
២-តែបៃតងៈ ជាប្រភេទរុក្ខជាតិធម្មជាតិដែរមានផ្ទុកទៅដោយសារធាតុម្យ៉ាង ដែលធ្វើឲ្យលោកអ្នកទទួលទានដំណេកបានលក់យ៉ាងស្កប់ស្កល់។ប៉ុន្តែលោកអ្នកត្រូវទទួលទានតែបៃតងក្តៅៗ ១ថ្ងៃ ១ពែង។
៣-ផ្លែចេកៈ ជាប្រភេទផ្លែឈើដែលសម្បូរទៅដោយសារធាតុប៉ូតាស្យូម និងម៉ាញេស្យូមដែលជួយកាតបន្ថយនៅការគិតច្រើន និងធ្វើឲ្យ ចលនារបស់សាច់ដុំបានសម្រាកគ្រប់គ្រាន់ដែលជាហេតុធ្វើលោកអ្នកទទួលទានដំណេកបានលក់ស្កប់ស្កល់៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង