CamNews

យល់ដឹង 

អត្ថប្រយោជន៍​​​ទាំង ៨​យ៉ាង បាន​​មក​​ពី​​ការ​ដើរ​​កម្សាន្ដ

បើទោះបីជាអ្នក មានភាពមមាញឹកជាមួយនឹងជាមួយការរៀនសូត្រ ឬការធ្វើការងារយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកមិនគួរមើលរំលងទេអំពី ការធ្វើដំណើរកម្សាន្ដទៅកាន់ទីកន្លែងជាច្រើនជុំវិញពិភពលោកនោះ ព្រោះការធ្វើដំណើរកម្សាន្តទៅកាន់ទីកន្លែងទាំងនោះ មិនត្រឹមតែអាចជួយអ្នកបំបាត់ភាពតានតឹងប៉ុណ្ណោះទេ ថែមទាំងអាចជួយឲ្យអ្នកទទួលបាននូវបទពិសោធន៍ដ៏ល្អ និងថ្មីៗជាច្រើន សម្រាប់ជីវិតរបស់អ្នក។ ខាងក្រោមនេះ ជាអត្ថប្រយោជន៏ទាំង ៨ យ៉ាងដែលបានមកពីការធ្វើដំណើរកម្សាន្ដ៖

១. ស្គាល់ខ្លួនឯងកាន់តែច្បាស់
ហេតុផលសំខាន់ក្នុងការធ្វើដំណើរកម្សាន្ត គឺដើម្បីជួយធ្វើឲ្យអ្នកអាចស្វែងយល់អំពីខ្លួនឯងកាន់ច្បាស់ ព្រោះអ្នកនឹងទទួលបានមេរៀនក៏ដូចជាបទពិសោធន៍ជាច្រើន សម្រាប់ការសិក្សា និងការស្វែងយល់ពីខ្លួនឯង កំទ្បុងពេលដំណ្ដើរកម្សាន្តរបស់អ្នក។

២. យល់ដឹងអំពីវប្បធម៌ថ្មី
ការធ្វើដំណើរកម្សាន្តមិនត្រឹមតែផ្ដល់នូវអារម្មណ៍ផ្សងព្រេងចំពោះអ្នកនោះទេ ប៉ុន្តែក៏ជាទ្វាមួយឈានទៅរកការស្វែងយល់អំពីវប្បធម៌ក៏ដូចជាអរិយធម៌ និងទំនៀមទំលាប់នៃការរស់នៅរបស់ជាតិសាសន៍ដ៏ទៃទៀត ដែលជាចំណេះដឹងដ៏ល្អបំផុត ដើម្បីជួយឲ្យអ្នកកាន់តែមានសិទ្ធិស្នាលជាមួយនឹងពិភពលោកខាងក្រៅ និងក៏ជាបទពិសោធន៍ដ៏ពិសេសបំផុត នៅក្នុងជីវិតរបស់អ្នក។

៣. ទទួលបានអារម្មណ៍រីករាយ ដែលមិនធ្លាប់មានពីមុនមក
ជាការពិតណាស់ដែលថា ការធ្វើដំណ្ដើរកម្សាន្ដ អាចជួយធ្វើឲ្យអ្នកទទួលបានអារម្មណ៍រីករាយនៅក្នុងជីវិត ព្រោះកំទ្បុងពេលនៃការធ្វើដំណ្ដើរកម្សាន្ដ ភាពតប់ប្រមល់ ឬភាពកង្វល់ផ្សេងៗនឹងត្រូវបានរសាយចេញមកក្រៅអស់ ហើយអ្នកនឹងទទួលបានអារម្មណ៍ថ្មីមួយទៀត ដែលអ្នកពុំធ្លាប់បានជួបពីមុនមក។

៤. រីករាយជាមួយអាហារដ៏ពេញចិត្ត និងប្លែកៗ
ការធ្វើដំណ្ដើរកម្សាន្ត មិនត្រឹមតែធ្វើឲ្យអ្នកមានភាពរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយឲ្យអ្នក ទទួលបាននូវការភ្លក់ជាមួយមុខម្ហូបដ៏ពិសេស និងប្លែកៗ ដែលមានរសជាតិឆ្ងាញ់ពិសាទៀតផង។

៥. យល់ដឹងអំពីភាសាជាតិសាសន៍ដ៏ទៃ
អត្ថប្រយោជន៍ដ៏ពិសេសបំផុត សម្រាប់ការធ្វើដំណ្ដើរកម្សាន្ដនោះ គឺអ្នកនឹងទទួលបានការសិក្សាស្វែងយល់អំពីភាសាជាតិដទៃទៀត តាមរយៈការស្ដាប់ និងធ្វើកាយវិការរបស់ពួកគេ ដែលធ្វើឲ្យអ្នកអាចដឹង និងយល់អំពីវាបានយ៉ាងច្បាស់។

៦. ទទួលបានឱកាសច្រើន សម្រាប់ការធ្វើអាជីវកម្ម
តាមរយៈការធ្វើដំណ្ដើរកម្សាន្ត អាចជួយធ្វើឲ្យអ្នកស្គាល់មនុស្សម្នាជាច្រើន ព្រមទាំងអាចបង្កើនទំនាក់ទំនងយ៉ាងល្អជាមួយនឹងអ្នកទាំងនោះ ដែលជាហេតុនាំឲ្យការធ្វើអាជីវកម្ម និងមុខជំនួញរបស់អ្នក កាន់តែមានភាពប្រសើរទ្បើងថែមទៀត។

៧. ជួបនឹងមនុស្សជាទីស្រលាញ់ពេញចិត្តរបស់អ្នក
អ្នកមិនត្រូវគិតថា គូស្នេហ៍របស់អ្នកនឹងធ្លាក់ចុះពីលើមេឃ មកកាន់ទីកន្លែងដែលរស់នៅនោះទេ ព្រោះប្រសិនបើអ្នកមិនដើរស្វែងរកវាទេ នោះក៏វាមិនរត់មករកអ្នកដែរ។ ហេតុដូចនេះ ការធ្វើដំណ្ដើរកម្សាន្ដ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយឲ្យអ្នកបានជួបនឹងមនុស្សជាទីស្រលាញ់ពេញរបស់អ្នក។

៨. មានភាពស្ញប់ស្ញែងទៅនឹងអ្វីដែលអ្នកបានឃើញ
ការធ្វើដំណ្ដើរកម្សាន្តទៅតំបន់ធម្មជាតិ និងរមណីយដ្ឋានក៏ដូចជាតំបន់ប្រវត្តិសាស្ត្រ ដែលវាជាទីកន្លែងមួយដ៏គួរឲ្យទាក់ទាញបំផុត សម្រាប់មនុស្សជាតិទាំងពួងនោះ អាចនឹងធ្វើឲ្យអ្នកទទួលបានអារម្មណ៍ដ៏សុខសាន្ត និងមានភាពស្ញប់ស្ញែងជាមួយនឹងទេសភាពស្រស់ស្អាត ព្រមទាំងបរិយាកាសដ៏សែនមនោរម្យនៅទីនោះ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Health