ប្រុញឡើងជិះឡានក្រុង វាអង្គុយពីក្រោយតៃកុងឡាន ។ គ្មានអ្នកនិយាយជាមួយប្រុញ ក៏និយាយម្នាក់ឯង"បើប៉ាខ្ញុំជាស្តេច ម៉ាក់ខ្ញុំជាម្ចាស់ក្សត្រី អញ្ចឹងខ្ញុំ ជាព្រះរាជបុត្រា ។ បើប៉ាម៉ាក់ខ្ញុំជាទេវតា ខ្ញុំគឺជាកូនទេវតា ។ បើប៉ាម៉ាក់ខ្ញុំជាខ្លា ខ្ញុំជាកូនខ្លា ..."។
ប្រុញនិយាយឥតឈប់ ។តែកុងឡាន ធុញផង និងថ្លង់ផងក៏ស្រែកឡើងថា៖"ចុះបើឳឯងជាអ្នកប្រមឹក ហើយម៉ែឯង ជាស្រីចោរម្សៀត តើឯងនឹងក្លាយជាស្អីទៅវិញ ! តៃកុងឡាន"ប្រុញឆ្លើយ ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke