CamNews

តារា 

តាប៊ុយ និង ជីជី ធ្លាក់ខ្លួនជាបុគ្គលិក បម្រើនៅហាងការ៉េម

ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ កន្លងទៅ មានការភ្ញាក់ផ្អើលមួយ កើតឡើង នៅផ្សារទំនើបអ៊ីអន ជាន់ទី៤ ដោយឃើញពិធីករ Taboi និងពិធីការិនី Gigi កំពុងរត់តុប ម្រើសេវាកម្ម ឲ្យហាងការ៉េម មួយដែលធ្វើ ឲ្យអតិថិជនជាច្រើន មានការងឿងឆ្ងល់ថា៖ ហេតុអ្វី បានជាពិធីករ និងពិធីការិនីទាំងពីរ ធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹង?

ដើម្បីដោះស្រាយនូវភាពងឿងឆ្ងល់ទាំងនេះ ក្រុមសារព័ត៌មាន បានចុះជួបសម្ភាសន៍ផ្ទាល់ជា មួយពិធីករ និងពិធីការិនីទាំងពីរ ដែលកំពុងរត់តុបម្រើ សេវាកម្ម អោយហាងការ៉េម ។

ជាការឆ្លើយតបពិធីករ Taboi និងពិធីការិនី Gigi ទទួលស្គាល់ថាពួកគេ ពិតជាកំពុងរត់តុ និងបម្រើសេវាកម្ម ឲ្យហាងការ៉េមមែន ពីព្រោះពួកគេ ទាំងពីរ ត្រូវបានជ្រើសរើស ជាតំណាង ម៉ាកផលិតផល ការ៉េមហានីទ្រី មកពីប្រទេសកូរ៉េ ដែលជាប្រភេទការ៉េម ម៉ាកល្បីមួយ ក្នុងប្រទេសកូរ៉េ ផលិតឡើងពី ទឹកដោះគោស្រស់ ធម្មជាតិ១០០% ជាមួយក្បាល ទឹកឃ្មុំធម្មជាតិ ។

ដោយសារជាថ្ងៃអាទិត្យចុងសប្តាហ៍ អ្នកទាំងពីរ ក្នុងនាមជាអ្នកតំណាងម៉ាក ផលិតផល ការ៉េមហានីទ្រី បានចំណាយ ពេលរបស់ខ្លួន ដើម្បីមកបម្រើ និងផ្តល់សេវាកម្មដល់ អតិថិជនទាំងអស់ដែលបាន គាំទ្រដល់ ការបើក ដំណើរ ការហាងការ៉េមហានីទ្រី ក្នុងផ្សារទំនើបអ៊ីអននេះ។

ជាក់ស្តែងអ្នកទាំងពីរ សង្កេត ឃើញថាពី មួយទៅមួយថ្ងៃ មានការគាំទ្រពីអតិថិជន កាន់តែកើនឡើងៗ ព្រោះថាការ៉េមហានីទ្រី នេះគឺជាការ៉េម សុខភាព ដែលផលិតឡើង ពីទឹកដោះគោស្រស់ និងក្បាលទឹកឃ្មុំធម្មជាតិ ១០០% ។ ពិសារការ៉េមហានីទ្រី ១កែវ ស្មើនឹងទឹកគោះស្រស់១កែវ និងទឹកឃ្មុំ១ស្លាបព្រា ដែលធើ្វមានគុណ ប្រយោជន៍យ៉ាង ខ្លាំងចំពោះ សុខភាព ជាពិសេសមិនធ្វើ ឲ្យក្តៅខ្លួនទេ។ ដូច្នេះក្រុមគ្រួសារទាំងឡាយ អាចសប្បាយរីករាយ រៀងរាល់ចុង សប្តាហ៍ជាមួយការ៉េមហានីទ្រី។

ជួបសម្ភាសន៍ជាមួយ អ្នកគ្រប់គ្រងផងដែរ លោកយស់ សុភី បានឲ្យដឹងថាហាងការ៉េម ហានីទ្រីបានសំរេច ជ្រើសរើសពិធីករ និងពិធីការនី វ័យក្មេងទាំងពីរ ព្រោះថាអ្នកទាំងពីរ ជាពិធីករ និងពិធីការិនីវ័យក្មេងជាងគេ និងកំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន ជាពិសេសស្រទាប់យុវវ័យ ដែលជាទីផ្សារគោលដៅ របស់ក្រុមហ៊ុន។ ជាមួយប្រជាប្រិយភាព និងការគាំទ្រទាំងនេះ ជាហេតុផលធ្វើ ឲ្យក្រុមហ៊ុនសំរេច ជ្រើសរើស អ្នកទាំងពីរ។

លោកយស់ សុភី បន្តឲ្យដឹងទៀតថា ការ៉េមហានីទ្រី (Honeytree) នេះត្រូវបានចំណាត់ថ្នាក់ ជាការ៉េមល្អបំផុត សម្រាប់សុខភាព បង្កើតឡើងដោយក្រុម ចុងភៅលំដាប់ពិភពលោក World Class Star Patisier ក្នុងតំបន់ហ្គាងណាម (Gangnam) ដែលជាទីក្រុងល្បីបំផុត ក្នុងប្រទេសកូរ៉េផ្នែកស៊ីវិល័យ ម៉ូតសំលៀកបំពាក់ ចម្រៀងK-POP និងភាពយន្តកូរ៉េជាដើម ។

សព្វថ្ងៃការ៉េមហានីទ្រី (Honeytree) នេះមាន ៤សាខា ហើយគឺ៖ សាខាទី១ នៅផ្សារទំនើបសូរិយា ជាន់ទី៥, សាខាទី២នៅផ្សារទំនើប រតនាផ្លាហ្សាជាន់ទី២, សាខាទី៣ នៅផ្លូវប៉ាស្ទ័រ ខាងកើតផ្សារធំថ្មី, និងសាខាទី៤ នៅផ្សារទំនើបអ៊ីអន ជាន់ទី៤ នេះតែម្តង ។ ក្នុងឆ្នាំ២០១៥នេះ លោកក៏មានគំរោងបើក ៥កន្លែងទៀត ក្នុងរាជធានីភ្នំពេញ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh