CamNews

កីឡា 

ក្របខណ្ឌបាល់ទាត់ Platinum Cineplex RooY7 Division 2013 បានបិទ ការ​ប្រកួតរបស់ខ្លួន ជាផ្លូវការ

កីឡាជាតិ ៖ ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ Platinum Cineplex RooY7 Division 2013​​​​​​ បានរកឃើញជើងខ្លាំងប្រចាំឆ្នាំ២០១៣ហើយ ក្រោយពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយះពេល​១៥សប្តាហ៏កន្លងមកនេះ។


ក្រុមបាល់ទាត់  Seng  Birdnest  FC  ត្រូវបាន   គេស្គាល់ថា ជាជើងខ្លាំងក្នុងក្របខណ្ឌបាល់ទាត់ Platinum Cineplex RooY7 Division 2013​​​​​​ ដោយការប្រកួតកន្លងមក របស់ក្រុមបាល់ទាត់ Seng Birdnest FC សឹងតែមិនសូវស្គាល់នូវរស់ជាតិបរាជ័យ រហូតដល់សប្តាហ៏ ចុងក្រោយនៃព្រឹត្ត ការណ៏    បាល់ទាត់  ដែលជាការប្រកួតកាត់ សេចក្តីនាសប្តាហ៏ចុង ក្រោយ នេះ។ ​ ក្រុមបាល់ទាត់ Seng Birdnest FC​ បានបង្ហាញថ្វីជើងនឹងទំរង់លេងបានយ៉ាងល្អឥតខ្ជោះ ដោយបំបាក់ ក្រុមបាល់ ទាត់ The Orange Storm FC​ដែលគេស្គាល់ថាជាក្រុមដែលខ្លាំងមួយដែរនោះ នូវលទ្ធផល ៤ ទល់ និង៣ ដែលជាបច្ច័យនាំឲ្យក្រុម បាល់ទាត់ Seng Birdnest FC គ្រប់គ្រងជើងឯក ក្របខណ្ឌបាល់ ទាត់ Platinum Cineplex RooY7 Division 2013​​​​​​​ ដោយឡែកក្រុមបាល់ទាត់Comfort Star  បានក្លាយជាក្រុម​រងជើងឯកបន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់​Khmer Lyon ដែលជាក្រុម Fair Play ដោយលទ្ធផល​ ១២ ទល់នឹង ១។


នៅក្នុងពីធីប្រគល់ពានរង្វាន់    ដល់ជើងឯកប្រចាំឆ្នាំ ២០១៣ និងកីឡាករឆ្នើមនោះ  កីឡាករ ម៉េត សេដ្ឋា មកពី ក្រុមរង    ជើងឯក បានទទួលពានរង្វាន់កីឡាករលេងបានល្អជាងគេប្រចាំរដូវកាល  ខណៈដែលកីឡាករ  គា លីហង្ស​  មកពីក្រុមជើងឯក បានទទួលពានរង្វាន់ស្បែកជើងមាស បន្ទាប់ ពី ស៊ុតបញ្ចូលទីបាន ៥២គ្រាប់ក្នុងការប្រកួត១៥ប្រកួតកន្លងមក។

RooY7 Division គឺជាព្រឹត្តការណ៏ប្រកួតកីឡាបាល់ទាត់ថ្មីមួយរបស់ក្លឹបកីឡា RooY7 Sport Club & Minibar   សម្រាប់កីឡា មានកម្រិត និងមិនមែនអាជីព​​​​​​​​​​​​ បន្ទាប់ពីព្រឹត្តការណ៏បាល់ទាត់ RooY7 Football League និង RooY7 Fair Cub ដែលជាពានរង្វាន់ផ្លូវការរបស់ RooY7

RooY7 Division រដូវកាល 2013 នេះបានបង្កើតឡើងដោយសហការជាមួយ ម្ចាស់ឧបត្ថម្ភធំពីរ គឺ រោងភាពយន្ត Platinum Cineplex និងក្រុមហ៊ុនទូរស័ព្ទចល័ត Mobitel និងសហការឧបត្ថម្ភ ដោយ ក្រុមហ៊ុន Starasia និងរួមជាមួយក្រុមហ៊ុន អចលនទ្រព្យ Khmer Real Estate

ដោយ ៖ កុសល


Tags: National news Khmer stars Cambodia Ent news