CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមអាវក្រហមប្រកាសផ្តល់ប្រាក់រង្វាន់ ៤ម៉ឺនបាតសម្រាប់អ្នកប្រម៉ាញ់ បានរូបថតអាប់ភីស៊ីត នៅមណ្ឌលបោះឆ្នោត

បាងកក៖ ក្រុមមេដឹកនាំអាវក្រហម ដែលគេដឹងថា ជាគាំទ្ររដ្ឋាភិបាលលោក យីងឡាក់ និងប្រឆាំងនឹងក្រុមលោក អាប់ភីស៊ីតនោះ បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ ៤ម៉ឺនបាត សម្រាប់ជនណា ដែលប្រម៉ាញ់រូបថតលោក អាប់ភីស៊ីត ទៅកាន់មណ្ឌលបោះឆ្នោត បានមុនគេ។ នេះបើយោងតាមគេហទំព័រ The Nation ដែលចេញផ្សាយ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។

សូមបញ្ជាក់ថា នាកន្លងមកលោកអាប់ភីស៊ីត ក៏ដូចជាគណបក្សប្រជាធិបតេយ្យរបស់លោក តែងតែធ្វើការតវ៉ា និង ចង់ឲ្យមានការពន្យារពេល នៃការបោះឆ្នោតដែលរៀបចំដោយរដ្ឋាភិបាលចាំផ្ទះ របស់លោកស្រី យីងឡាក់។

សម្រាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ បានចែងថា សម្រាប់តំណាងរាស្រ្ត ក៏ដូចជាមន្រ្តីរាជការទាំងអស់ បើសិនជា មិនទៅចូលរួមការបោះឆ្នោតទេ គេនឹងលុបឈ្មោះចេញពីបេក្ខភាពតំណាងរាស្រ្ត មិនតែប៉ុណ្ណោះទៀតសោត មន្រ្តី រាជការ ដែលមិនទៅបោះឆ្នោត ក៏គ្មានសិទ្ធិបម្រើការងារក្នុងក្របខណ្ឌមន្រ្តីរាជការផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ