ភ្នំពេញ៖ តារាចម្រៀង របស់ផលិតកម្មអ៊ឹម (M) កញ្ញា ជិន ស្រីនុត រហូតមក ដល់ពេលនេះ ពុំត្រូវបាននរណាម្នាក់ បានដឹងច្បាស់នៅឡើយថា នាងមាន សម្ព័ន្ធភាព ស្នេហាជាមួយ បុរសណាម្នាក់នោះទេ បើទោះបីជា កន្លងមកធ្លាប់លេចឮ មានព័ត៌មាន ជាបន្ទាប់បន្ទាប់ថា នាងធ្លាប់បាន សាងសម្ព័ន្ធភាពស្នេហា ក្រៅឆាកមាន ទាំងបុរសរស់នៅក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្តែជារឿយៗ នាងតែងចេញមុខបដិសេធន៍ ច្រានចោលព័ត៌មានភ្លាមៗ ថា ពុំមែនជាការពិត។
ជាការកត់សម្គាល់ បើទោះបីជា មានការចេញមុខស្រាយបំភ្លឺ ដោយផ្ទាល់មាត់ពីតារាចម្រៀង ជិន ស្រីនុត ជុំវិញការបែកធ្លាយ រឿងមានទំនាក់ទំនង ស្នេហាក្រៅឆាកបន្តបន្ទាប់យ៉ាងណាក្តី តែរឿងរ៉ាវអាស្រូវស្នេហា នៅតែមន្ទិលសង្ស័យ អន្ទោលតាមប្រាណ តាមលងបន្លាចដដែល ។
ដូចជាថ្មីៗនេះ មានការបែកធ្លាយថា ស្រីនុត មានបុរសអាណិកជន ខ្មែរអាមេរិកម្នាក់ស្រឡាញ់ និង ឧបត្ថម្ភដល់ការ រស់នៅក្រោយខ្នង។
បើតាមប្រភពបានបញ្ជាក់ថា ស្រីនុត ត្រូវបានបុរសអាណិកជនខ្មែរ អាមេរិកម្នាក់នេះ ផ្គត់ផ្គង់ផ្តល់លុយទិញរថយន្ត និង បើកហាងលក់សម្លាក់ បំពាក់ទៀតៀផង។ ប៉ុន្តែជាការឆ្លើយតប ត្រូវបាននាងឆ្លើយបដិសេធន៍ និង បញ្ជាក់ថាជារឿងមិនពិត។
យ៉ាងណាមិញ មុននេះបន្តិច ស្រីនុត បានបញ្ចេញសារសោកសៅ រៀបរាប់ពីភាពរស់នៅឯកា របស់ខ្លួនប្រាប់ដល់មិត្ត ក្នុង ហ្វេសប៊ុកថា "ពេលដែលឯកា មានតែវា (ស្រា)ទេដែល កំដរខ្ញុំ...!!! "។ ក្នុងអត្ថន័យនេះ បានបង្ហាញ ប្រាប់ពីអារម្មណ៍ ពិតរបស់តារាចម្រៀង មានដើមកំណើត ពីភ្នំប្រុស-ភ្នំស្រី ខេត្តកំពង់ចាម កញ្ញា ជិន ស្រីនុត កំពុងតែមានវិបត្តិផ្លូវចិត្តផ្ទាល់ខ្លួន ដោយសាគ្មានអ្នកយល់ចិត្ត និង អ្នករស់នៅក្បែ ដើម្បីជួយលើកទឹកចិត្តនាងនោះទេ។
ជុំវិញការសរសេរសារ មួយឃ្លាខ្ចីខាងលើ រួចយកទៅបង្ហោះ លើបណ្តាញសង្គម ហ្វេសប៊ុកនេះត្រូវបាន តារាចម្រៀងកញ្ញា ជិន ស្រីនុត បញ្ជាប់ប្រាប់គេហទំព័រ Looking TODAY ដោយខ្លីថា "ចាស..!បង ! អត់មានរឿងអីទេ គឺខ្ញុំគ្រាន់សរសេរលេងតែប៉ុណ្ណោះ ហើយក៏មិននឹកស្មានថា មានគេចាប់អារម្មណ៍ ច្រើនបែបនេះសោះ។ ខ្ញុំគ្មានបញ្ហាអីទេ (សើច) ! "៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល