យ៉ាមេណា៖ កងកម្លំាងរបស់ប្រទេស ឆាដ បាននិយាយថា កងកម្លំាងរបស់ខ្លួនជាង ១០នាក់
បានស្លាប់កាលពីថ្ងៃសុក្រ ទី២២ ខែកុម្ភៈ នៅក្នុងការប្រយុទ្ធគ្នាមួយ នៅភាគខាងជើងប្រទេស
ម៉ាលី ដោយក្នុងនោះក៏មាន ក្រុមឧទ្ទាមឥស្លាមនិយម ដែលជាបណ្តាញក្រុមអាល់កៃដា ចំនួន
៦៥នាក់ ក៏ស្លាប់ផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ ថា
ចំនួនអ្នកស្លាប់ និងរបួស កាន់តែធ្ងន់ធ្ងរ និងច្រើនទៅច្រើនៗ សម្រាប់កងកម្លំាងរបស់អាហ្វ្រិក
និងបារំាង ចាប់តំាងពីចាប់ផ្តើមប្រតិបត្តិការយោធា ប្រឆំាងនឹងក្រុមឧទ្ទាមម៉ាលី ដែលនៅភាគ
ខាងជើង នៃប្រទេសអាហ្រ្វិកនេះមក។
មេបញ្ជាការផ្នែកបុគ្គលិក របស់កងកម្លំាងឆាដ បាននិយាយក្នុងសេចក្តីថ្លែងមួយថា «យើងសូម
សម្តែងក្តីអាណិតអាសូរ ដល់ទាហានឆាដ ដែលក្លាហាន ចំនួន ១៣នាក់ ដែលស្លាប់នោះ»។
សេចក្តីថ្លែងនោះបន្ថែមថា «រថយន្តរបស់ក្រុមឧទ្ទាមចំនួន ៥គ្រឿង ក៏ត្រូវបំផ្លាញ រួមទំាងក្រុម
ឧទ្ទាមចំនួន ៦៥នាក់ ក៏ត្រូវបានសម្លាប់ផងដែរ»។
គួរបញ្ជាក់ផងដែរថា នៅក្នុងប្រតិបត្តិការយោធា ដើម្បីបោសសម្អាតក្រុមឧទ្ទាមឥស្លាម នៅក្នុង
ប្រទេសម៉ាលីនេះដែរ ប្រទេស ឆាដ បានបញ្ជូនកងកម្លំាងរបស់ខ្លួនចំនួន ២.០០០នាក់ទៅប្រទេស
នេះ រួមជាមួយនឹងកម្លំាងរបស់ ប្រទេសមួយចំនួនទៀត ដែលនៅប្រទេសអាហ្វ្រិក ជាមួយនោះផង
ដែរ កងកម្លំាងរបស់ឆាដ ក៏គ្រោងនឹងដកទាហានខ្លួនផងដែរ ដោយការដកនោះ នឹងចាប់ផ្តើមឡើង
នៅខែមីនា ក្រោយនេះ។
ចំណែកនាយករដ្ឋមន្រ្តីម៉ាលី លោក ឌីនហ្គូ ស៊ីសូកូ កាលពីដើមសប្តាហ៍នេះ បានប្រកាសថា ប្រតិ
បត្តិការយោធាដ៏ធំ នៅក្នុងប្រទេសរបស់លោក កំពុងតែខិតជិតដល់ទីបញ្ចប់ហើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល