ភ្នំពេញ៖ តារាសម្តែងស្រី ដែលទស្សនិកជន បានដឹងគ្រប់គ្នាថា កំពុងតែត្រៀមខ្លួន ចូលរោងការ
ជាមួយ បុរសអាណិកជនខ្មែរ- អាមេរិក កញ្ញា សារ៉ាយ សក្ខណា បើទោះបីជានាង ធ្លាប់ចេញមុខ
ប្រកាស យ៉ាងក្តែងៗប្រាប់ដល់ អ្នកគាំទ្រថា នាងនិងបញ្ចប់អាជីព សិល្បៈបន្ទាប់ពីរៀបអាពាហ៍
ពិពាហ៍ យ៉ាងណាក្តី ក៏ប៉ុន្តែ ការប្រកាស ដោយបើកចំហនេះ មិនបានធ្វើឱ្យនាងធ្លាក់ ប្រជាប្រិយភាព
និង បាត់បង់ឱកាសសម្តែង នោះឡើយ។ ផ្ទុយទៅវិញ ទាំងកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពរបស់នាង
គឺនៅកាន់តែមានសន្ទុះ ហក់ឡើងទៅមុខជាលំដាប់។
កាលពីអំឡុងឆ្នាំ ២០១២នាង សារ៉ាយ សក្ខណា ក៏ត្រូវបានមហាជន គ្រប់មជ្ឈដ្ឋាន មើលឃើញថា
នាងគឺជាតារាសម្តែង ស្រីមួយដួងដែលលេចធ្លោ ជាងគេ ហើយក៏មានអាទិភាព ជាងច្រើនគេផងដែរ
ក្នុងការដើរតួសម្តែង គ្រង់តំណែងជាតួឯក នៅក្នុងខ្សែរឿងភាគ ព្រមទាំងខ្សែរឿងខ្នាតធំ ឱ្យបណ្តា
ផលិតកម្មតូច ធំមួយចំនួននោះ ។ មិនតែប៉ុណ្ណោះ សារ៉ាយ សក្ខណា ក៏មានវត្តមាននៅក្នុង បណ្តា
ស្ប៉តពាណិជ្ជកម្ម ជាច្រើនផងដែរ។
មជ្ឈដ្ឋានអ្នកតាមដាន ព័ត៌មានតារាបានលើក និយាយថា ទោះបីជាកញ្ញា សារ៉ាយ សក្ខណា បង្ហើប
ប្រាប់ពីការភ្ជាប់ពាក្យជាមួយបុរសជាគូស្នេហ៍រស់នៅអាមេរិក ព្រមទាំងប្រកាសប្រាប់ឱ្យដឹងពីគម្រោង
រៀប អាពិហ៍ពិពាហ៍ យ៉ាងណាក្តី តែមួយរយៈចូលដល់ ឆ្នាំ ២០១៣នេះ នាងនៅតែគេមើល ឃើញថា
ជាតារាសម្តែងស្រី ដែលលេចធ្លោ និង នៅតែមានការគាំទ្រ ពីសំណាក់ទស្សនិកជន ច្រើនដូចមុន
ដដែល។
ប្រភពដដែលបាន និយាយទៀតថា សក្ខណា អាចរក្សាបាន ប្រជាប្រិយភាព ព្រោះតែនាងជាតារា
សម្តែងស្រីលំដាប់ជួរមុខ ក្នុងចំណោមតារា សម្តែងស្រីល្បីឯទៀត ។ ម្យ៉ាងទៀង រាល់ទេពកោសល្យ
ការតួសម្តែងរបស់នាង គឺទទួលបានការគាំទ្រ និង មានការពេញចិត្ត ពីសំណាក់ទស្សនិកជន។
គួរសម្លឹកថា កញ្ញា សារ៉ាយ សក្ខណា គ្រោងរៀបពិធី អាពាហ៍ពិពាហ៍នៅ អំឡុងខែធ្នូ ឆ្នាំ២០១៣ ខាង
នេះ ជាមួយនឹង លោក កែវ មេត្រី ដែលមាន មុខងារជាមេធាវី ហើយបច្ចុប្បន្ន គូស្នេហ៍របស់នាងម្នាក់
នេះ កំពុងរស់នៅឯ សហរដ្ឋអាមេរិក។
សារ៉ាយ សក្ខណា ធ្លាប់ប្រកាសថា ពិធីមង្គលការរបស់នាង ជាមួយនឹងលោកមេធាវីម្នាក់នេះ គ្រោង
ចំណាយលុយ រហូត១០ ម៉ឺនដុល្លារ ដើម្បីឱ្យពិធី មង្គលការនេះ មានភាពអធិកអធម។ ក្រោយពីបញ្ជប់
ភាព នៅលីវ ស្រមតាមប្រពៃណី ហើយនោះ សក្ខណា និងចាក់ចេញពីប្រទេស កំណើតទៅរស់នៅ
តាមស្វាមី ហើយនឹងបញ្ចប់ទាំងស្រុក ពីអាជីពសិល្បៈ៕






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល