CamNews

កីឡា 

Messi នៅតែជាជើងទោល របស់ Barcelona ក្រោយពីផ្ដួល ម្ចាស់ផ្ទះ Eibar ២ ទល់នឹង ០

ព័ត៌មានកីឡា៖ Messi នៅតែជាជើងទោល របស់ Barcelona ដដែល ក្រោយពីការប្រកួត មួយពេលកន្លងទៅនេះ ប៉ះជាមួយ Eibar ក្នុងមិត្ដភាព League ក្នុងតំបន់ ក្រោមលទ្ធផលពិន្ទុ ២ ទល់នឹង ០ ។ 

ជំនួបប្រកួតរវាង ក្រុម barcelona ប៉ះជាមួយ ក្រុម Eibar បានសម្រេចលទ្ធផលជាស្ថាពរ គឺ ពិន្ទុ ២ ទល់នឹង ០ ក្នុងរដូវកាលប្រកួត La Liga ។ ជោគជ័យរបស់​ Barcelona ត្រូវសម្រេចដោយ កីឡាករ Messi ដោយការស្វែងរកពិន្ទុបានគ្រាប់ដំបូងនៅនាទីទី ៣១ ដោយការស៊ុតបាល់ប៉ណង់ទី នឹងគ្រាប់ទី ២ នៅនាទី ៥៥ ។ 

ហេតុការណ៍ប្រកួតនេះ ថ្វីត្បិតតែទទួលបានជោគជ័យហើយទាំងស្រុង​ មែន​ក៏ដោយ ប៉ុន្ដែអ្វីដែលត្រូវ គួរ​ឲ្យកត់សម្គាល់ ក្រុមទាំងពី មិនសូវសំបូរឱកាសបង្កើតពិន្ទុនោះទេ ។ 

គូសបញ្ជាក់ផងដែរថា ជោគជ័យដ៏មានន័យរបស់ Barcelona ម្ដងនេះ បានជួយឲ្យក្រុម ទម្លាក់ដំណែង Real Madrid មកកាន់ថ្នាក់ទី ២ ហើយក្រុមកាន់កាប់តំណែងកំពូលជាបណ្ដោះអារសន្ន ក្រោមលក្ខខណ្ឌពិន្ទុ ខុសគ្នាតែមួយពិន្ទុ ប៉ុណ្ណោះ ។ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport Newsbarcelona vs eibar