CamNews

កីឡាអន្តរជាតិ 

បញ្ជីរាយនាមទីផ្សារកីឡាកររបស់ លោក Louis Van Gaal មានបេក្ខភាពកីឡាករ Real Madrid រហូតដល់ទៅ ៧ រូប

ព័ត៌មានកីឡា៖ ជារឿងមួយដែលមិនគួរឲ្យនឹកស្មានដល់ឡើយ ថានៅក្នុងបញ្ជីឈ្មោះទីផ្សារកីឡាករប្រចាំរដូវកាលថ្មីរបស់ លោក Louis van Gaal មានចំនួនកីឡាករ ក្នុងក្រុម Real Madrid រហូតដល់ទៅ ៧ នាក់​ដែលក្នុងនោះ​មាន Ronaldo ដែរ។ 

យោងតាមការចុះផ្សាយរបស់គេហទំព័រ មួយបានឲ្យដឹងថា លោក Louis Van Gaal បានចុះបញ្ជីកីឡាករកីឡាករ របស់ក្រុម Real Madrid​ រហូតដល់ទៅ ៧ រូបដែលជាគោលដៅរបស់គាត់សម្រាប់រដូវកាល​ក្រោយ​​នេះ ។ បេក្ខភាពកីឡាករទាំងអស់នោះគឺ មានដូចជា៖ Cristiano Ronaldo, Gareth Bale, Karim Benzema,​ Luka Modric, Raphael Varane, Dani Carvajal និង រាប់បញ្ចូលទាំង Ramos ផងដែរ ដែលសុទ្ធ​សឹងតែត្រូវថ្នាក់ដឹកនាំ Man United ក្របួចមាត់ចង់បាន។ កន្លងមក ព័ត៌មានបានលេចឮថា ត្រឹមតែកីឡាករ ៤ រូបទេដែល លោក Louis Van Gaal ចាប់អារម្មណ៍ក្នុងចំណោមអ្នកទាំង ៧ នោះ គឺមាន​Cristiano ​Ronaldo, ​Gareth Bale, Karim Benzema និង Ramos ។ 

ប្រភពព័ត៌មានបានបន្ដទៀតថា នេះជាពិតជាមហិច្ឆិតាធំពេកហើយ ដែល Man United​ ពិតជាមានលុយ​ចង់​ទិញយកកីឡាករទាំងនេះ។ ហើយម្យ៉ាងវិញទៀត មិនចាំបាច់ច្រើនណាស់ណានោះទេ ត្រឹមតែម្នាក់​នៃអ្នកទាំង ៧​ ប្រសិន Man United អាចទិញយកបានមែននោះ ក៏ជារឿងប្រសើរខ្លាំងបំផុតដែរ ពី​ព្រោះ ​អ្នកចាំចាំ Man United ត្រូវក្រុម Real Madrid តាមប្រមាញ់មិនតិចឆ្នាំផងដែរ ប៉ុន្ដែនៅតែមិនអាច យកបាន រហូតមកទល់ពេលនេះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ hitc


Tags: Sport News Real Madrid