CamNews

តារា 

ទេព បូព្រឹក្ស រងការជេរប្រទិច ពីអ្នកគាំទ្រតារា ចម្រៀងផ្សេង

ភ្នំពេញ៖ តារាចម្រៀងស្រី ដ៏ល្បីល្បាញ វ័យក្មេងរាងសិចស៊ី កញ្ញា ទេព បូព្រឹក្ស ត្រូវបានគេដឹងថា នាងជាតារាដែល សម្បូរទៅដោយ បញ្ហាច្រើន ជាងគេ ភាគច្រើនបំផុត នៃបញ្ហា របស់នាង គឺគូសត្រូវជាអ្នកបង្កឡើង ដើម្បីបំបាក់នាង កុំឲ្យឈរជើងជាប់ ក្នុងវិស័យសិល្បៈចម្រៀង ជាពិសេសក្នុង ផលិតកម្មហង្សមាស។

ថ្មីៗនេះ ប្រភពដ៏កក់ក្ដៅ ជិតដិតបំផុត នឹង ទេព បូព្រឹក្ស បានខ្សឹបប្រាប់ LookingTODAY ថា ពួកក្រុមអ្នកបង្ករឿងជាមួយ បូព្រឹក្ស បានកក្រើក ឡើងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកន្លងមកនេះ ។ ក្រុមអ្នកអុកឡុកនាង ជាអ្នកគាំទ្រតារាចម្រៀងស្រី ម្នាក់ផ្សេងទៀត ហើយបានផ្ញើរ សារមកជេរ ជ្រះឆ្អេះ សុទ្ធតែពាក្យពេចន៍ អសុរោះ មិនអាចទទួលយកបាន ពេលនាងមិនតបតវិញ គេជេររឹតតែខ្លាំង ធ្វើ ទេព បូព្រឹក្ស ទ្រាំមិនបាន ក៏ប្ដឹងថ្នាក់លើ តែមិនទាន់មានចំណាត់ការនៅឡើយទេ ។

ប្រភពដដែល បាននិយាយទៀតថា ពិតជាឆ្ងល់ណាស់ ហេតុអ្វីក៏គេតាមចងកម្មចងពារ ទេព បូព្រឹក្ស ម្ល៉េះ ? ខណៈដែលនាងមិនបាន ធ្វើអ្វីអាក្រក់ដាក់គេឡើយ ព្រោះ បូព្រឹក្ស ជាក្មេងស្រីម្នាក់គួរឲ្យស្រលាញ់ និង គោរពរចាស់ទុំរៀមច្បងណាស់ មិនដែលរំលងអ្នកណាទេ ។ តែសត្រូវម្នាក់នោះ មិនលើកលែងឲ្យនាងឡើយ គឺតាមចាប់កំហុសម្ដងជាពីរដង រហូតដល់នាងអស់អី និយាយពោលគឺនាងនិយាយលែងចេញ ព្រោះរឿងដដែលៗ ។

កញ្ញា ទេព បូព្រឹក្ស មិនអាចសុំការបំភ្លឺ បានទេនៅពេលនេះ គេហទំព័រ LookingTODAY នឹងព្យាយាមទាក់ទង ដើម្បីសុំការបំភ្លឺបន្ថែម ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh