CamNews

កីឡាជាតិ 

គយគន់សម្រស់កីឡាការិនី​ជប៉ុន ដែល​មក​ប្រកួត​ពាន «Tsubasa Futsal Cup for Tomorrow» ថ្ងៃ​ស្អែក

ភ្នំពេញ៖ មុននឹងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ «Tsubasa Futsal Cup for Tomorrow» ដើម្បីអបអរសាទរការ ដាក់សម្ពោធឲ្យប្រើប្រាស់នូវស្ពាន ដែលវែងជាងគេនៅកម្ពុជាគឺស្ពាន Tsubasa ឬស្ពានអ្នកលឿង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ចាប់ផ្ដើមនោះ ថ្ងៃនេះសូមទស្សនិកជនទស្សនាសម្រស់ដ៏ស្រស់ស្អាតរបស់ក្រុមកីឡាការិនីបាល់ ទាត់ក្នុង សាលជប៉ុន១ក្រុម ដែលត្រៀមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះមានដូចខាងក្រោម ។

លើសពីនេះទៀត ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ឲ្យកាន់តែល្អប្រសើរនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសហការគ្នាបង្កើតព្រឹត្តិការណ៍ខាងលើឡើង ដែលមានរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២៥ ខែមេសាស្អែកនេះនៅក្នុងវិមានពហុកីឡដ្ឋានជាតិ ដែលនឹងមានក្រុមបាល់ទាត់ក្នុងសាល ប្រុស-ស្រី ១០ក្រុមចូលរួម ពោលគឺក្រុមបាល់ទាត់កម្ពុជា៥ក្រុម (ស្រី្ដ១ក្រុម) និងជប៉ុន៥ក្រុម (ស្រ្ដី១ក្រុម) ដូចគ្នា ។

ប៉ុន្ដែមុននឹងការប្រកួតចាប់ផ្ដើម គេបានចាប់អារម្មណ៍ខ្លាំងទៅលើក្រុមកីឡាការិនីជប៉ុនមកពីក្លឹប Nankatsu Shooters ដែលត្រូវប្រកួតជាមួយក្រុមបាល់ទាត់ស្ដ្រីកម្ពុជាគឺក្រុម Cam-Ed សុទ្ធតែមានសម្រស់ស្រស់ស្អាតដូចៗគ្នា ហេតុនេះគេ សង្ឃឹមថា នឹងមានអ្នកគាំចូលរួមទស្សនាច្រើនកុះករ ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទាត់ស្រ្ដី ហើយក៏ដើម្បីបាន ទស្សនាសម្រស់កីឡាការិនីជប៉ុនផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia pp