CamNews

មិនគួរឲ្យជឿ 

ប្លែកៗ ៖ រៀបការមនុស្សក្រិន ៧ គូ បង្កជាភាពភ្ញាក់ផ្អើលពេញផ្ទៃ ប្រទេស

ប្លែកៗ  ៖   បើតាមការអោយដឹងពីទំព័រសារព័ត៌មានប្លែកបរទេស  ដែលទើបតែបានចេញផ្សាយ
នាពេលកន្លងទៅនេះ  បានអោយដឹងថា ​ការរៀបការរួមគ្នាដល់ទៅ ៧ គូ  របស់ក្រុមមនុស្សក្រិន
បានបង្កជាភាពភ្ញាក់ផ្អើលទូទាំងប្រទេសចិន។

គួរបញ្ជាក់ផងដែរថា ការរៀបការរួមគ្នាដល់ទៅ ៧ គូ របស់ក្រុមមនុស្សក្រិននេះ ត្រូវបានធ្វើឡើ់ង
នៅឯក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១២ កន្លងផុតទៅថ្មីៗនេះ ។ ថ្វីត្បិតតែពួកគេ
មើលទៅរាងក្មេងបន្តិចមែន   តែតាមពិតទៅពួកគេមានអាយុចន្លោះពី  ២១ ដល់  ២៧ ឆ្នាំ ខណៈ
ពេលដែលបុគ្គលដែលមានកំពស់ខ្ពស់ជាងគេនោះ   មានកំពស់ត្រឹមតែ ១,៣៨ ម៉ែត្រ និង បុគ្គល
ដែលមានកំពស់ទាបជាងគេនោះ មានកំពស់ត្រឹមតែ ១,២៤ ម៉ែត្រតែប៉ុណ្ណោះ។

គួររំឭកផងដែរថា   កូនក្រមុំកូនកំលោះទាំង ៧ គូនេះ ត្រូវបានបញ្ជាក់អោយដឹងថា  បានមកពីជុំ
វិញប្រទេសចិន៕

ដោយ ៖ ពិសី
ប្រភព ៖ chinadaily


Tags: international news strange entertainment