CamNews

ប្លែកៗ 

វីដេអូ៖ កង់ទំនើបប្រចាំឆ្នាំ ២០១២ មិនបាច់ប្រើ "ឈ្នាន់"

 
អាឡឺម៉ង់៖​​ តាមការអោយដឹងពីទស្សនាដ្ដី Weekly របស់ប្រទេសអាឡឺម៉ង់ កាលពីដើម
សប្ដាហ៍នេះ បានអោយដឹងថា ក្នុងទីក្រុងប័រលីណ ពេលបច្ចុប្បន្ននេះ គេឃើញមានមនុស្ស
ជាច្រើននាក់ បាននំាគ្នាជិះកង់ ដែលអត់មានឈ្នាន់ធាក់ ហើយបែរជាយកជើងចែវទៅវិញ។


តាមការអោយដឹងពីប្រភពខាងលើ បានអោយដឹងថា កង់ដែលគ្នានឈ្នាន់នេះ​ ត្រូវបានកែ
ច្នៃឡើងដោយអ្នករចនាម៉ូតពីរនាក់ គឺលោក Tom Hambrock និងលោក Juri Spetter។ លោក
Tom បាននិយាយថា កង់នេះត្រូវបានគាត់ដាក់ឈ្មោះជាភាសាអាឡឺម៉ង់ថា "Fliz" ។ Fliz មាន
ន័យថា 'ប្រើជើងសម្រាប់ជួយចែវ'។

លោក Juri បាននិយាយថា​ គាត់មានគំនិតច្នៃប្រឌិតកង់នេះឡើង គឺដំបូងឡើយចង់អោយ
មនុស្សមានការចាប់អារម្មណ៍ តែពេលដែលមនុស្សទិញវាយកទៅប្រើ គេនឹងដឹងថា​ កង់នេះ
ពិតជាអាចជួយគេបានច្រើន ក្នុងការធ្វើលំហាត់ប្រាណ។ នេះជាវីដេអូ ដែលបង្ហាញពីការ
ប្រើប្រាស់កង់នេះ សូមចុចដើម្បីមើល៕


ដោយ៖ នារី
ប្រភព៖ automobile


Tags: lifestye knowdement bicycle with no pedals Germnany