យល់ដឹង៖ តាមការអោយពីក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Oslo ប្រទេសន័រវេ
ថា ក្នុងរយៈពេលពីឆ្នាំ ២០០៤ ដល់ ២០១២ នេះ អ្នកវិទ្យាសាស្រ្ដហាក់បីដូចជាបានស្វែង
រកឃើញសត្វចម្លែកៗ ដែលរស់នៅក្នុងដែនសមុទ្រដ៏ជ្រៅ ជាច្រើនប្រភេទ។ ជាក់ស្ដែងដូច
ជាសត្វ Predator X នេះជាដើម។
ក្រុមអ្នកវិទ្យាសាស្រ្ដបានបន្ដថា សត្វ Predator X ដែលមានន័យថាអ្នក "ជញ្ជក់ឈាម" ត្រូវ
បានគេរកឃើញនៅតំបន់កោះ Arctic នៃដែនសមុទ្រ Svalbard ។ ពពួកសត្វនេះ គឺមានប្រ
វែងអាចពី ៥០ft ឡើងទៅ ពោលគឺស្មើនឹង១៥.២៤ ម៉ែត្រ។ ពួកវាមានកវែង ខ្លី និងមានចង្កូម
វែងៗ ដែលអាចវាយប្រហារសត្រូវបានយ៉ាងងាយស្រួល និងមានភាពសហាវបំផុត។
ក្រុមអ្នកវិទ្យាសាស្រ្ដបានសង្ដត់ធ្ងន់ថា ពពួកសត្វទាំងអស់នេះ ក៏កើតមាននៅលើផែនដីយើង
តាំងពីរាប់ពាន់ឆ្នាំមុនមកផងដែរ ហើយសត្វនេះទៀតសោតគឺមានឈ្មោះថា Pliosaurus Fun-
kei ៕
ដោយ៖ សីហា
ប្រភព៖ dailymail