CamNews

ជីវិតរស់នៅ 

ឋានសួគ៌លោកីយ៍ទី​២ គឺនៅឌូបៃ

 
អារ៉ាប់៖ រូបភាពដ៏អស្ចារ្យ និងគួរអោយស្ងប់ស្ងែងបំផុតត្រូវបានគេផ្ដិតយក រួចបង្ហោះលើ
គេហទំព័រជាច្រើន នោះគឺរូបភាពនៃអាគារ​ ដែលមានកម្ពស់ខ្ពស់បំផុត នៅលើពិភពលោក
'Burj Khalifa Skyscrapers' នៃទីក្រុងឌូបៃ ប្រទេសអារ៉ាប់អេមីរេត។



រូបភាពនៃការធា្លក់ព្រិល និងទឹកសន្សើមនៅជុំវិញតំបន់អាគារ Burj Khalifa នេះត្រូវបានថត
ដោយលោក Lauen វិស្វករជនជាតិអាឡឺម៉ង់ ដែលមានវ័យ ៣២ឆ្នាំ ពោលគឺគាត់បានថតនៅ
ពេលថ្ងៃរះតែម្ដង។ លោក Lauen បាននិយាយថា វាពិតជាទិដ្ឋភាពមួយដែលមិនគួរអោយ
ជឿសោះថា ដែលទិដ្ឋភាពនេះគឺមានពពកពណ៌សជុំជិត មានផ្សែង និងពន្លឺព្រះអាទិត្យផង
នោះ គឺវាដូចណាស់ ទៅនឹងឋានសួគ៌ ដែលខ្សែភាយន្ដចិនបុរាណតែងតែបានថតសម្ដែង។



លោកបានបន្ដថា វាពិតជាទីកន្លែងដែលធ្វើអោយរូបលោកបំភ្លេចមិនបានមែន។ លោកបាន
បន្ថែមទៀតថា លោកបានបង្ហោះរូបភាព ដែលលោកបានថតនេះឡើង គឺចង់អោយមនុស្ស
ទាំងអស់បាន ឃើញ ដឹង និងចង់ទៅទស្សនា្ដនៅទីនោះទៀតផង៕

 

ដោយ៖ នារី
ប្រភព៖ dailymail


Tags: lifestye knowdement tellest building Dubai Aarab